ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បានសាច់ក្រក និង​ចង្រិតដូង ខូចគុណភាព ជាង​១​តោន ដែល​ឈ្មួញ​នាំ​ចូល​ពី​ថៃ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការ​រង ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​បង្ក្រាប​ដោយ​លោក​វរសេនីយ៍ឯក យឹ​ម សុ​ជាតិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​ធ្វើ​បង្ក្រាប​សាច់ក្រក ចំនួន​៩​កេស ស្មើនឹង ៤៥០​គីឡូក្រាម ចង្រិតដូង ចំនួន​១០​កេស ស្មើនឹង ៤០០​គីឡូក្រាម និង​ចង្រិត​ធម្មតា ចំនួន​១១​កេស ស្មើនឹង​៥៥០​គីឡូក្រាម ដែល​ខូចគុណភាព សរុប​ចំនួន​៣០​កេស ស្មើនឹង ១,៤០០​គីឡូក្រាម គ្មាន​ឯកសារ​បញ្ជាក់​ពី​ប្រភព​ច្បាស់​លា​ល់ និង​មិន​អនុលោម​ភាព​ផ្នែក​បទដ្ឋាន​ព័ត៌មាន​លក្ខ​ខ័​ណ្ឌ​តម្រូវ​ម្ហូបអាហារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់ នេះបើយោងតាមស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​បង្ក្រាប​នេះ លោក​វរសេនីយ៍ទោ ម៉ៅ សុទ្ធា​គុណ នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​តាមដាន​ស្រាវជ្រាវ​បង្ក្រាប​ការ​នាំ​ចូល​នូវ​ផលិតផល​ខូចគុណភាព​ទាំងនេះ ដែល​ឈ្មួញ​ដឹក​តាម​រថយន្ត​ម៉ាក Ssang Young មក​ពី​ប្រទេស​ថៃ មក​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ កំពុង​បន្ត​នីតិវិធី​យក​ទៅ​បំផ្លាញ​ចោល ។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​ទប់ស្កាត់​រាល់​បទល្មើស​នាំ​ចូល​ម្ហូបអាហារ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​។ ដោយឡែក​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នូវ​តែ​បន្ត​ស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប​រាល់​នាំ​ចូល​ផលិតផល​គ្មាន​គុណភាព គ្មាន​សុវត្ថិភាព ដែល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ