ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ូទី​ប្រកាស​មិន​ចុះ​ញ៉ម​ទេ​ទោះ​បី​អា​មេ​រិក​វា.យ​ប្រ​ហារ​ស្លា.ប់​យ៉ាង​រង្គាល

20 ម៉ោង មុន

ទី​ក្រុង​សាណា​៖ ក្រុម​ហ៊ូទី​ប្រកាស​មិន​ញ៉ាក​ជា​មួយ​អាមេរិក​ទេ​ ហើយ​ត្រូវ​តែ​បន្ត​វាយ​បក​វិញ​ជា​និច្ច​។ ថ្ងៃ​នេះ បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​កង​ទ័ព​អាកាស​អាមេរិក​យ៉ាង​ដំណំ បណ្ដាល​ឱ្យ​ស្លាប់​រាប់​សិប​នាក់​រួច​មក​ ក្រុម​ហ៊ូទី​មិន​ទាន់​បង្ហាញ​សញ្ញា​រាង​ចាល ឬ​ចុះ​ញ៉ម​​ទេ​។ មេ​ដឹក​នាំ​​​ហ៊ូទី​ លោក​ម៉ាឌី…

ទី​ក្រុង​សាណា​៖ ក្រុម​ហ៊ូទី​ប្រកាស​មិន​ញ៉ាក​ជា​មួយ​អាមេរិក​ទេ​ ហើយ​ត្រូវ​តែ​បន្ត​វាយ​បក​វិញ​ជា​និច្ច​។ ថ្ងៃ​នេះ បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​កង​ទ័ព​អាកាស​អាមេរិក​យ៉ាង​ដំណំ បណ្ដាល​ឱ្យ​ស្លាប់​រាប់​សិប​នាក់​រួច​មក​ ក្រុម​ហ៊ូទី​មិន​ទាន់​បង្ហាញ​សញ្ញា​រាង​ចាល ឬ​ចុះ​ញ៉ម​​ទេ​។ មេ​ដឹក​នាំ​​​ហ៊ូទី​ លោក​ម៉ាឌី អាល់​ម៉ាសាត​ (Mahdi al-Mashat) ប្រកាស​ថា​ខ្លួន​មិន​​សុខ​ចិត្ត​បញ្ចប់​បញ្ហា​​ត្រឹម​នេះ​ទេ​។

​​ការ​ថ្លែង​សារ​នយោ​បាយ​យ៉ាង​ដូច្នេះ​ធ្វើ​ឱ្យ​​គេ​ព្រួយ​បារម្ភ​ថា​សភាព​ការណ៍​នៅ​សមុទ្រ​ក្រហម​ប្រហែល​ជា​មិន​ទាន់​ធូរ​ស្បើយ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​។ ក្រុម​ហ៊ូទី​ប្រហែល​ជា​ប្រកាន់​ទស្សនៈ «​បំណុល​មាន​ម្ចាស់, រី​ឯ​បំណុល​ឈាម​ត្រូវ​តែ​សង​ដោយ​ឈាម»​។ ម៉្យាង​ទៀត​ គេ​ដាក់​ជា​សំណួរ​ដ៏​ធំ​១ថា​តើ​យុទ្ធ​​សាស្ត្រ​របស់​អាមេរិក​ដែល​ប្រើ​កំហឹង​ទល់​កំហល់​ ប្រើ​ប្រាស់​កម្លាំង​យោ​ធា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​តើ​អាច​ទប់​ស្កាត់​ក្រុម​ហ៊ូទី​ឱ្យ​បញ្ឈប់​សកម្ម​ភាព​របស់​ពួក​គេ​នៅ​សមុទ្រ​ក្រហម​បាន​ដែរ​ឬ​ទេ​?​

​សភាព​ការណ៍​កាន់​តែ​ឡើង​កម្ដៅ​នៅ​មជ្ឈិម​បូព៌ា។​ អ៊ីរ៉ង់​រៀប​ជើង​ព្រួល​ក្រោយ​ពេល​អាមេរិក​ព្រមាន​ទម្លាក់​គ្រាប់​បែក​, ក្រុម​ហ៊ូទី​បន្ត​ការ​អុក​ឡុក​នៅ​សមុទ្រ​ក្រហម និង​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​បន្ត​ឆាប​ឆេះ​យ៉ាង​ក្ដៅ​គគុក។ ដូច្នេះ​​​អាមេរិក​ចាប់​ផ្ដើម​ពង្រឹង​កម្លាំង​យោធា​របស់​ខ្លួន​ និង​ដាក់​ពង្រាយ​ខែល​ការ​ពារ​មីស៊ីល​, បញ្ជូន​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​, នាវា​ដឹក​យន្ត​ហោះ​ និង​ក្រុម​វាយ​ប្រហារ​​​ទៅ​មូល​ដ្ឋាន​របស់​ខ្លួន​នៅ​ឌីហ្គោ ហ្កា​សៀ (Diego Garcia) ​ស្ថិត​នៅ​មហា​សមុទ្រ​ឥណ្ឌា​។

លោក​ម៉ាសាត​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ថា​បើ​អាមេរិក​នៅ​តែ​បន្ត​វាយ​ប្រហារ​ទៀត​មាន​ន័យ​ថា «​​អាវុធ​របស់​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​យើ​ងបាន​ទេ​។ ត្រាំ​ប្រហែល​ជា​គិត​ថា​នេះ​គ្រាន់​តែ​ជា​រឿង​កំប៉ិក​កំប៉ុក​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​គាត់​យល់​ច្រឡំ​ធំ​ហើយ​ គាត់​កំពុង​ផុង​ខ្លួន​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​អាក្រក់​នៅ​យេម៉ែន​»​។

ក្រុម​ហ៊ូទី​អះ​អាង​ថា​ខ្លួនបាន​បាញ់​មីស៊ីល​សំដៅ​ទៅ​រក​នាវា​ដឹក​យន្ត​ហោះ​របស់​អាមេរិក​២​គ្រឿង​, ​បាញ់​ធ្លាក់​​​ដ្រូន​របស់​អា​មេ​រិក​ម៉ាក​ MQ-9 Reaper និង​យក​ឈ្នះ​លើ​ប្រព័ន្ធ​អេឡិច​ត្រូនិច​ដ៏​ទំនើប​។ ​ថ្មី​ៗ​នេះ អាមេរិក​ទើប​តែ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​មូល​ដ្ឋាន​របស់​ហ៊ូទី​នៅ​រដ្ឋ​ធានី​សាណា (Sana) និង​តំបន់​ដទៃ​ទៀត​រួម​ទាំង​ទី​តាំង​ស្តុក​ទុក​ប្រេង​របស់​ពួក​គេ​ផង​ដែរ​។

វ៉ាស៊ីនតោន​អះ​អាង​ថា​ការ​វាយ​ប្រហារ​នោះ​បាន​កម្ទេច​គោល​ដៅ​សំខាន់​ៗ​ និង​សម្លាប់​យុទ្ធ​ជន​របស់​ហ៊ូទី​រាប់​សិប​នាក់​។ ប៉ុន្តែ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ហ៊ូទី​អះ​អាង​ថា​អ្នក​ស្លាប់​មិន​មែន​យុទ្ធ​ជន​ទេ​ ប៉ុន្តែ​ជា​ជន​ស៊ីវិល​​​។ មេ​ក្រុម​ហ៊ូទី​ លោក​ម៉ាសាត ថ្លែង​បន្ត​ទៀត​ថា​យុទ្ធ​ជន​របស់​លោក​អាច​គេច​ផុត​ពី​ការ​វាយ​ប្រហារ​ធំ​ៗ​ជា​ច្រើន​ដង​កាល​ពី​ពេល​កន្លង​មក​ដោយ​សារ​ពួក​គេ​តែង​តែ​ទទួល​បាន​ព័ត៌​មាន​សម្ងាត់​ទុក​ជា​មុន​។ គាត់​មិន​បាន​បញ្ជាក់​ថា​ប្រភព​សម្ងាត់​នោះ​បាន​មក​ពី​ណា​ទេ​។​ ប៉ុន្តែ​អាមេរិក​ទើប​តែ​ចោទ​ប្រកាន់​ថ្មី​ៗ​នេះ​ថា​ប្រទេស​ចិន​បាន​បញ្ជូន​រូប​ភាព​តាម​ផ្កាយ​រណប​ទៅ​ឱ្យ​ហ៊ូទី​។

ជា​ចុង​បញ្ចប់​ មេ​ដឹក​នាំ​ហ៊ូទី​​សូម​ផ្ដាំ​ទៅ​ប្រទេស​ខ្លះ​​យក​ល្អ​កុំ​​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នេះ។​​ ឧទាហរណ៍​ដូច​ជា​អារ៉ាប់​រួម​ និង​អារ៉ាប៊ី​សាអូឌីត​ជា​ដើម​។ ប្រទេស​២​នេះ​ជា​តួ​អង្គ​សំខាន់​ដែល​រួម​​​គ្នា​ជួយ​ក្រុម​ប្រឆាំង​នឹង​ហ៊ូ​ទី​នៅ​ក្នុ​ងសង្គ្រាម​ឆ្នាំ​២០១៥​ដែល​គេ​ហៅ​ថា​សង្គ្រាម​ប្រយោល​រវាង​អ៊ីរ៉ង់​ និង​អារ៉ាប៊ី​សាអូឌីត​នៅ​យេម៉ែន​។ នៅ​ខែ​មេសា​នេះ បញ្ជា​ការ​ដ្ឋាន​សម្ងាត់​របស់​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​ឈ្មោះ CENTCOM  បាន​កោះ​ប្រជុំ​ជា​មួយ​អ៊ីស្រាអែល​ ហ្សក់​ដង់ កាតា អារ៉ាប់​រួម អារ៉ាប៊ី​សាអូឌីត និង​យេម៉ែន​ (ក្រុម​ប្រឆាំង​ហ៊ូទី) ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​បើក​យុទ្ធ​នា​ការ​ប្រឆាំង​នឹង​ក្រុម​ហ៊ូ​ទី​។ នេះ​បើ​​​តាម​ប្រភព​ពី​ទស្សនា​វដ្ដី​ញូ​ស្វីក​ (Newsweek)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ