ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្តាហ៍ក្រោយ! ដោះស្រាយរឿងក្រុមហ៊ុនអានកូ ចា.ក់ដីលុ.បទន្លេសាប ដើម្បីផលប្រយោជន៍ខ្លួនឯង

10 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ផ្ទុះ​បាតុភាព​ដ៏​អាក្រក់​ដែល​ក្រុមហ៊ុន អាន​កូ វីរ​ធីរ សឹ​ប​ថ្នាយ ជា​ក្រុមហ៊ុន​ឯកជន​ទឹក​ស្អាត បាន​ចាក់​ដី​ចូល​ទន្លេសាប ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លំហូរ​ទឹក​និង​បរិស្ថាន នៅ​ថ្ងៃ​ទី…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ផ្ទុះ​បាតុភាព​ដ៏​អាក្រក់​ដែល​ក្រុមហ៊ុន អាន​កូ វីរ​ធីរ សឹ​ប​ថ្នាយ ជា​ក្រុមហ៊ុន​ឯកជន​ទឹក​ស្អាត បាន​ចាក់​ដី​ចូល​ទន្លេសាប ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លំហូរ​ទឹក​និង​បរិស្ថាន នៅ​ថ្ងៃ​ទី ១៩​ខែមេសា​ឆ្នាំ ២០២៥ គេ​ឃើញ​ក្រុមការងារ​ក្រសួង​ពាក់ព័ន្ធ មាន​ឯកឧត្តម អ៊ុ​ក វុ​ទ្ធី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម​ថោ ចេស្ដា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ឯកឧត្តម ហែល តូ​នី អនុប្រធាន​ក្តាប់ រួម​នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ស៊ុន​សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង​អភិបាលក្រុង​កំពង់ឆ្នាំង បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​របស់​ក្រុមហ៊ុន​ឯកជន​ខាងលើ ស្ថិត​នៅ​កំពង់​ផែ​ថ្មី ភូមិ​ទី ៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​  ដែល​បាន​ចាក់​ដី​រំលោភ​ចូល​ទន្លេ​ប្រវែង ៧០ ម៉ែត្រ ហើយ​បាន​លើក​ជា​ទំនប់​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ ខុស​នីតិវិធី និង​បន្ទាប់​មក​ក៏​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។ តើហ៊ានឱ្យក្រុមហ៊ុនអានកូ កាយ​ដីចេញវិញដែរទេ? ចាំមើលតើហ៊ានជាមួយក្រុមហ៊ុនអានកូ ដែរឬអត់?

នៅ​ក្នុង​កិច្ចប្រជុំ​តំណាង​ក្រុមហ៊ុន​អាន​កូ បាន​លើក​ឡើង​ថា​ការ​ចាក់​ដី​លើក​ទំនប់​នេះ​គឺ​ដើម្បី​ការពារ ម៉ាស៊ីនបូមទឹក ពី​ការ​រំខាន​ដោយ​ដើម​កំប្លោក ក្នុង​ទន្លេ សម្រាប់​បូមទឹក​យក​មក​បម្រើ​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្រុង​កំពង់ឆ្នាំង ដែល​ខ្វះ​ទឹក​ស្អាត​ក្នុង​រដូវប្រាំង​ដោយ​ពុំ​មាន​ចេតនា​ហ៊ុម​ព័ទ្ធ​យក​ដី​ធ្វើ​កម្មសិទ្ធិ​នោះ​ទេ​។

បើ​ទោះបី​ក្រោម​ហេតុផល​ការ​ដោះសារ​របស់​តំណាង​ក្រុមហ៊ុន​យ៉ាងនេះ​ក្តី ក៍​ក្រសួង​ធនធានទឹក ក៏​ដូច​ជា​អាជ្ញាធរ​ទន្លេសាប តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាន​កូ ជា​ក្រុមហ៊ុន​ឯកជន​ទឹក​ស្អាត ស្ដា​អាចម៍ដី ចេញ​ឡើង​វិញ ដោយ​ទុក រយៈពេល​មួ​យស​ប្តា​ហ៍​។ ចំពោះ​ខាង​ក្រុមហ៊ុន​ក៏​ដូច​ជា​ថ្នាក់​ខេត្ត បាន​សម្របសម្រួល​ស្នើ​សុំ​ប្រជុំ​កម្រិត​បច្ចេកទេស ជាមួយ​ក្រសួង និង​ក្រុមហ៊ុន ទឹក​ស្អាត នៅ​ថ្ងៃ​ច​ន្ទ័ និង​បន្ទាប់​មក​ទៀត​យើង​នឹង​ធ្វើការ​ប្រជុំ​លក្ខណៈ​បច្ចេកទេស​ជាមួយនឹង​មន្ត្រី​បច្ចេកទេស​ធនធានទឹក ដើម្បី​សម្រេច​ចុះ​អនុវត្ត​ជាក់ស្ដែង​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​ក្រោយ​។

គួរ​រំលឹក​ថា​ការ​ចាក់​ដី​រំលោភ​ទន្លេសាប​របស់​ក្រុមហ៊ុន ទឹក​ស្អាត អាន​កូ គឺ​មាន​រយៈពេល​យូរ​ខែ​មក​ហើយ ប៉ុន្តែ​ដោយ សារ មាន សារព័ត៌​មានបាន​ចុះ​ផ្សាយ​ទើប​ឃើញ​មាន​ចំណាត់ការ​បែប​នេះ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ