បន្ទាយមានជ័យ ៖ យុវជនម្នាក់នៅសល់១សប្តាហ៍ទៀតចូលរោងការជិះម៉ូតូត្រឡប់ពីដើរលេងបុករ៉ឺម៉ករថយន្តប្រភេទប្រាំថយចេញពីឃ្លាំងបណ្តាលឱ្យស្លា.ប់នឹងកន្លែង ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅខាងត្បូងសួនស្ព័រ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

អ្នកឃើញហេតុការណ៍ប្រាប់ថា ៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខបាត់ដំបង 1H-9483 ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូងក្នុងល្បឿនបានបុកពីក្រោយចំហៀងរ៉ឺម៉ករថយន្តម៉ាក់ហ៊ីយិនដាយ ធុនធំប្រភេទផ្លូវ៥ ក្បាលពាក់ស្លាកលេខភ្នំពេញ 3B-7050 និងរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-3451 បានថយចេញពីឃ្លាំងនៅផ្នែកខាងលិចផ្លូវបណ្តាលបែកក្បាលស្លា.ប់ភ្លាម និងកន្លែងកើតហេតុ ។

ក្រោយភ្លាមៗឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានចុះដល់កន្លែងកើតហេតុបានពិនិត្យវាស់វែងប្រាប់ថា មូលហេតុគ្រោះថ្នាក់កើតឡើង បណ្តាលស្លា.ប់ម្នាក់ នៅកន្លែងជាអ្នកជិះម៉ូតូដែលពាក់មួកសុវត្ថិភាព គឺបង្កដោយរថយន្តធុនធំប្រភេទផ្លូវប្រាំ ឬយីឌុបបានបើកថយក្រោយចេញពីឃ្លាំងមិនប្រយ័ត្នទើបអ្នកជិះម៉ូតូលឿនបុកពីក្រោយចំហៀង បណ្តាលស្លា.ប់ភ្លាមៗ និងកន្លែងកើតហេតុ និងម៉ូតូខ្ទេចមួយកំណាត់មុខរថយន្តធំក្រពិតកាងដែកបន្តិច ។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថា ៖ ជនរងគ្រោះដែលស្លា.ប់រកឃើញអត្តសញ្ញាណ ហើយមានឈ្មោះ ស្មេន ឡៃហៀង ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ដេលទទួលព័ត៌មានពីសាច់ញាតិថា យុវជនដែលស្លា.ប់នៅរយៈពេល១សប្តាហ៍ទៀតចូលរោងការ ក្រោយត្រឡប់ពីដើរលេងវិញ អកុសលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុករថយន្តធុនធំ បណ្តាលឱ្យស្លា.ប់ក្រោយមន្ត្រីជំនាញពិនិត្យវាស់វែង ហើយបានដឹកស.ពប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យ ហើយរថយន្តបង្ក និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍៕


ចែករំលែកព័តមាននេះ