ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួននារីម្នាក់សង្ស័យពាក់ព័ន្ធរឿងក្រុមលួចប្ល.ន់ម៉ូតូនៅស្រុក​ភ្នំស្រួច

13 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​សហការ​ឃាត់​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​រឿង​ក្រុម​ចោរលួច​ប្លន់​ម៉ូតូ ដែល​កំពុង​រត់គេច​ខ្លួន ហើយ​បន្សល់​ទុក​តែ​សម្ភារៈ និង​វត្ថុ​តាង​មួយ​ចំនួន ។ ការ​ឃាត់ខ្លួន​នារី​ម្នាក់ សង្ស័យ​មានការ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ចោរលួច ប្លន់​ម៉ូតូ​បាន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់…

ខេត្តកំពង់ស្ពឺ ៖ នារី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​សហការ​ឃាត់​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​រឿង​ក្រុម​ចោរលួច​ប្លន់​ម៉ូតូ ដែល​កំពុង​រត់គេច​ខ្លួន ហើយ​បន្សល់​ទុក​តែ​សម្ភារៈ និង​វត្ថុ​តាង​មួយ​ចំនួន ។

ការ​ឃាត់ខ្លួន​នារី​ម្នាក់ សង្ស័យ​មានការ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ចោរលួច ប្លន់​ម៉ូតូ​បាន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​សម្បទាន​សែន​ជ័យ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​នារី​ជា​ជនសង្ស័យ​នេះ គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ល្បាត​ពួនស្ទាក់​នៅ​គោលដៅ​ប្រឈម​ក៏​បាន​ប្រទះ​ឃើញ​មាន​មនុស្ស​ចំនួន​០២​នាក់ ទី​០១-​ឈ្មោះ សឿ​ន តួ ភេទ ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​០២-​ឈ្មោះ យ៉ែ​ម ផានិត ភេទ​ស្រី អាយុ​២២​ឆ្នាំ ទាំង​ពីរ​នាក់​ត្រូវជា​សង្សា​នឹង​គ្នា មុខរបរ​កម្មករ​ចាំចម្ការ​ស្វាយ​ឲ្យ​ឈ្មោះ ហ៊ឹ​ម វ​ណ្ណា ភេទ​ប្រុស ស្នាក់​នៅ​ក្នុងភូមិ​សម្បទាន​សែន​ជ័យ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​នោះ​ទេ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច ខាងលើ ក៏​បានឃើញ​កម្លាំង​របស់​សមត្ថកិច្ច រួច​បាន​ជិះ​គេចខ្លួន​បាន​បន្តិច​ក៏​ទុក​ម៉ូតូ​ចោល​រួច​ជនសង្ស័យ ឈ្មោះ សឿ​ន តួ បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​ឈ្មោះ យ៉ែ​ម ផានិត និង​ម៉ូតូ នៅ​កន្លែង​កើតហេតុ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​បាន​ហៅ​ឈ្មោះ យ៉ែ​ម ផានិត មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល និង​ឆែក​ម៉ូតូ​ខាងលើ​បានឃើញ​សម្ភារៈ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖ – ដាវ​កែ​ច្នៃ​ចំនួន ០១​ដើម – សោ​លេខ​៨​ចំនួន​ពីរ – សោ​លេខ​១០​ចំនួន​ពីរ – សោ​លេខ​១៤​ចំនួន​១​ដើម​ផង​ដែរ ។

បើ​យោង​តាម​ការ​សាកសួរ​ឈ្មោះ យ៉ែ​ម ផានិត បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ជាស​ង្សា​នឹង​ឈ្មោះ សឿ​ន តួ (​ដែល​បាន​រត់គេច​ខ្លួន​) បាន​ស្គាល់គ្នា​នៅ​ភ្នំពេញ​ប្រហែល​៤-៥​ឆ្នាំ ហើយ​ឈ្លោះ​គ្នា​ទើបត្រូវ​គ្នា​វិញ​ប្រហែល ១៥​ថ្ងៃ ក៏​មក​ស្នាក់​នៅ​ក្នុង​ចម្ការ​ស្វាយ​ខាងលើ ពេល​ខ្លួន​ចូល​នៅ​បានឃើញ​ម៉ូតូ​ចំនួន​០២​គ្រឿង ៖ ទី​០១-​ម៉ូតូ​ម៉ាក វ៉េវ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជនសង្ស័យ​ប្រាប់​ថា បាន​លួច​ពី​ខេត្តកោះកុង និង​ទី​០២-​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-8495 (​ម៉ូតូ​ចាស់​) ជនសង្ស័យ​ប្រាប់​ថា គេ​យក​មក​បញ្ចាំ ។

នគរបាល​ស្រុក​ដដែល​បាន​បន្ថែម​ថា កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៥ កន្លង​ទៅ​ឈ្មោះ សឿ​ន តួ បាន​ប្រាប់​នាង​ខ្ញុំ​ថា បាន​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ បាន​ចំនួន​០១​គ្រឿង និង​មាន​លុយ​ចំនួន​៣,០០០,០០០ រៀល (​បី​លាន​រៀល​) នៅ​ចំណុច​មុខ​បន្ទាយ​ទាហាន​ថ្លុក​តា​សេក ស្ថិត​ក្នុងភូមិ​ទី​៣ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច​។ ហើយ​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​ឆ្នាំ​ខាងលើ​វេលា​ម៉ោង​២៣​និង​០០​នាទី ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ ឃុំ និង​បាន​នាំ​ឈ្មោះ យ៉ែ​ម ផានិត ទៅ​ត្រួតពិនិត្យ​ឆែកឆេរ រោង​ចាំចម្ការ​ខាងលើ បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ១-​ម៉ូតូ​ម៉ាក វ៉េវ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជនសង្ស័យ​ប្រាប់​ថា​បាន​លួច​ពី​ខេត្តកោះកុង ។ ២-​ម៉ូតូ​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-8495 (​ម៉ូតូ​ចាស់​) ជនសង្ស័យ​ប្រាប់​ថា​គេ​យក​មក​បញ្ចាំ ។ ៣-​ម៉ូតូ​ម៉ាក​សេ​១២៥ សេរី​២០១៧ ពណ៌​ខ្មៅ ចំនួន ០១​គ្រឿង ជនសង្ស័យ​លួច កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​មុខ​បន្ទាយ​ថ្លុក​តា​សេក ស្ថិត​ក្នុងភូមិ​ទី​៣ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ។ ៤-​ឧបករណ៍​សំរាប់​វិច​ខ្ចប់ និង​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។ ៥-​គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ៖ នៅ​ក្នុង​ខ្ទម​ចាំចម្ការ​ស្វាយ​ខាងលើ មាន​មនុស្ស​០៤ រស់នៅ​ជា​ប្រចាំ ១-​ឈ្មោះ យ៉ែ​ម ផានិត ភេទ​ស្រី អាយុ​២២​ឆ្នាំ​នៅ​ភូមិ​សម្បទាន​សែន​ជ័យ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល (​ឃាត់ខ្លួន​) ២-​ឈ្មោះ សឿ​ន តួ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​គេចខ្លួន​)
៣-​ឈ្មោះ អែ​ល ភេទ​ប្រុស អាយុ​ប្រហែល​២២​ឆ្នាំ​(​គេចខ្លួន​) ៤-​ឈ្មោះ ម៉េ​ង ខាន់​ណា​រាជ្យ ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​គេចខ្លួន​) ទាំង​បី​នាក់​ស្នាក់​នៅ​ចាំចំការ​ស្ថិត​ក្នុងភូមិ​សម្បទាន​សែន​ជ័យ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាម​ចម្លើយ​បញ្ជាក់​បន្ថែម​ពី​ឈ្មោះ យ៉ែ​ម ផានិត បាន​ប្រាប់ ឈ្មោះ​ទាំង​០៣​នាក់​ខាងលើ គឺជា​បក្សពួក​នឹង​គ្នា​តែង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ និង ប្រើប្រាស់​គ្រឿង​ជាមួយ​គ្នា​នៅ​ក្នុង​ចម្ការ​ស្វាយ​ខាងលើ ។

បច្ចុប្បន្ន​នារី​ជា​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ខាងលើ​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ