ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​កម្ម​ការិ​នីរោងចក្រ​ផលិត​ស្បែកជើង​១០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយពុ.ល​នំ​បញ្ចុក

23 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​កម្មករ កម្មការិនីចំនួន១០​នាក់ ហូប​នំ​បញ្ចុក​នៅ​ខាង​មុខ​រោងចក្រ រួច​ស្រាប់តែមានអាការៈពុ.ល ​ត្រូវបាន​បុគ្គលិក​ដទៃ​ទៀត ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះបញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១នឹង៣០​នាទី​ព្រឹក​ថ្ងៃ​ទី…

ខេត្តកណ្តាល ៖ ​កម្មករ កម្មការិនីចំនួន១០​នាក់ ហូប​នំ​បញ្ចុក​នៅ​ខាង​មុខ​រោងចក្រ រួច​ស្រាប់តែមានអាការៈពុ.ល ​ត្រូវបាន​បុគ្គលិក​ដទៃ​ទៀត ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះបញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១នឹង៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៨ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​ខាង​មុខ​រោងចក្រ​ផលិត​ស្បែកជើង​សាន់​បូ ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង ១១ នឹង ៣០​នាទី​ព្រឹក កម្លាំង​ជំនាញ​បាន​ទទួល​ព័​ត៍​មាន​ពី​បុគ្គលិករោងចក្រ​ផលិត​ស្បែកជើង​សាន់​បូ មានការ​ពុល​ចំណីអាហារ ដែល​បង្ក​អោយ​មនុស្ស​ប្រុស​ស្រី ចំនួន ១០​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។ ភ្លាម​ៗ កម្លាំង​ជំនាញ​ស្រុក​កណ្តាលស្ទឹង​បាន​ចុះ​ទៅ​ដល់ មន្ទីរពេទ្យ នឹង​បាន​សាកសួរ​ទៅ​កាន់ ជន​រង​គ្រោះ​ទាំងនោះ បានអោយ​ដឹង​ថា ពួក​គាត់​បាន​ហូប​នំ​បញ្ចុក​ដែល​គេ​លក់នៅ​ខាង​មុខ​រោងចក្រ សង្ស័យ​បន្លែ​លាង​មិន​ស្អាត ឬ​ក៏​ការ​លក់ដូរ​នោះ​ទំនង​មិន​មាន​អនាម័យ​ ទើប​ធ្វើ​អោយ​ពួក​គាត់ ពុល​បែប​នេះ ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង ១០​នាក់​ខាងលើ​នេះ បាន​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​សៀមរាប មិន​មាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ