រាជធានីភ្នំពេញ ៖ ឃ្លាំងដេគ័រមួយកន្លែងនៅក្រោយវត្តសំរោងអណ្ដែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ ។ អគ្គិភ័យនេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២៥នេះ ។

តាមសាក្សីបានអ្នកដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះចេញពីផ្នែកខាងក្រោយនៃឃ្លាំងដេគ័រយ៉ាងសន្ធោសន្ធៅ មានការភ្ញាក់ផ្អើលដល់បុគ្គលិក ជញ្ជូនអីវ៉ាន់ចេញ និងទាក់ទងហៅរថយន្តទៅអន្តរាគមន៍បាញ់ពន្លត់ ។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្ដាលឲ្យឆេះរាលដាលទៅលំនៅឋាននៅក្បែរខាងនោះឡើយ ។
តាមនគរបាលបានឲ្យដឹងទៀតថា សម្ភារៈដេគ័រមួយចំនួនត្រូវគ្រឿងឆេះរងការខូចខាត តែពុំបណ្ដាលឱ្យឆេះរាលដាធ្ងន់ធ្ងរឡើយ ដោយរថយន្តបានទៅអន្តរាគមន៍ទប់ស្កាត់បានទាន់ពេល ។

ទាក់ទិនការកើតមានអគ្គិភ័យនេះគេពុំដឹងថាបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដឡើយដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ ។ បើតាមព័ត៌មានខ្លះអាងថា បណ្ដាលមកពីឆេះព្រៃហើយរាលដាលទៅសម្ភារៈដេគ័រនៅក្នុងឃ្លាំងតែម្តង ៕







ចែករំលែកព័តមាននេះ