ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​កា​.​ប់​អ្នកដំណើរ​​​ទំនង​ចង់​ប្ល​.​ន់ តែ​ចៃដន្យ​ម៉ូតូ​ជន​រង​គ្រោះ​ធ្លា​.​ក់​ចូល​ទឹក​ប្រឡាយ

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នា​ប៉ុន្មាន​នាទី ក្រោយ​ពី​ស្ទាក់​កាប់​អ្នកដំណើរ​ម្នាក់​ដែល​ទំនង​មាន​ចេតនា «​ប្លន់​យក​ម៉ូតូ​» តែ​មិន​បាន​សម្រេច ដោយសារ​តែ​ម៉ូតូ​ជន​រង​គ្រោះ​ជ្រុល​ធ្លាក់​ចូល​ទឹក​ប្រឡាយ រីឯ​ជន​រង​គ្រោះ​រត់​រួច​ទាំង​រង​របួស​ហូរ​ឈាម​កក្លាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នា​ប៉ុន្មាន​នាទី ក្រោយ​ពី​ស្ទាក់​កាប់​អ្នកដំណើរ​ម្នាក់​ដែល​ទំនង​មាន​ចេតនា «​ប្លន់​យក​ម៉ូតូ​» តែ​មិន​បាន​សម្រេច ដោយសារ​តែ​ម៉ូតូ​ជន​រង​គ្រោះ​ជ្រុល​ធ្លាក់​ចូល​ទឹក​ប្រឡាយ រីឯ​ជន​រង​គ្រោះ​រត់​រួច​ទាំង​រង​របួស​ហូរ​ឈាម​កក្លាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៨ ឧសភា នៅ​លើ​ផ្លូវលំ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ច្រាំង​ខ្ពស់ ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ។ របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឌឹ​ម សន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ រីឯ​ជន​រង​គ្រោះ​ឈ្មោះ គឿ​ន ភា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​រុក្ខ​គិរី និង​មន្ត្រី​មូលដ្ឋាន​តាម​ឃាត់ខ្លួន​បាន ក្រោយ​ស្ទាក់​កាប់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ គេ​ពុំ​ដឹង​ពី​មូលហេតុ​ជាក់លាក់ ដែល​ជនសង្ស័យ​ម្នាក់​នេះ​ពួន​សំងំ​ក្បែរផ្លូវ ដើម្បី​ស្ទាក់​កាប់​ជន​រង​គ្រោះ​បែប​នេះ​ទេ ។

ជន​រង​គ្រោះ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ដែរ​ថា ពិតមែនតែ​រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយ​គ្នា តែ​គាត់​មិន​ធ្លាប់​ស្គាល់​ជនសង្ស័យ ហើយ​ក៏​មិន​ធ្លាប់​មាន​ប្រវត្តិ​ទំនាស់​គ្នា​ដែរ ។ គាត់​បាន​ប្រាប់​សមត្ថកិច្ច​ទៀត​ថា គាត់​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ប៊ីដុង​សាំង លុះ​ពេល​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជន​ដៃដល់​រូប​នេះ ស្ទុះ​មក​កាក់​គាត់ រួច​កាប់​គាត់​តែ​ម្ដង ។

គាត់​បាន​យកដៃ​ចាប់​កាំបិត រហូត​មុត​រយះ​ដៃ​ជា​ច្រើន​កន្លែង ។ នៅ​ពេល​កំពុង​ប្រតាយ​ប្រទង់​គ្នា​គាត់​បាន​លោត​ចុះ​ពី​ម៉ូតូ ធ្វើ​ឲ្យ​ម៉ូតូ​គាត់​ជ្រុល​ចូល​ទឹក​ប្រឡាយ ទាំង​ម៉ូតូ ទាំងរ៉ឺ​ម៉ក ហើយ​ក៏​រត់​យក​ខ្លួន​សិន​ទៅ និង​បាន​រាយការណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នកដំណើរ​ដែរ​បាន​និយាយ​ថា មុន​ពេល​ជនសង្ស័យ​ម្នាក់​នេះ កាប់​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក គេ​បាន​ប្រទះ​ឃើញ​ជន​នេះ​អង្គុយ​សំកុក​ក្បែរគុ​ម្ពោ​ធ​ព្រៃ​ជាប់​នឹង​ផ្លូវ​នោះ ។ គេ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ជន​នេះ​ដែរ ដែល​ទំនង​មាន​គោលបំណង់​មិនល្អ ព្រោះ​អង្គុយ​មាន​កាន់​កាំបិត​ក្នុង​ដៃ​ផង ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​គេ​ជិះ​ផុត ក៏​ជួប​ជន​រង​គ្រោះ ហើយ​គេ​បាន​ស្រែក​ប្រាប់​ជន​រង​គ្រោះ​ដែរ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​ជន​នោះ​មានកាំបិត​ផង លុះ​ជន​រង​គ្រោះ​ជិះ​ទៅ​ដល់ ជនសង្ស័យ​ម្នាក់​នោះ​ស្ទុះ​ចេញ​មក​ស្ទាក់​កាប់​មែន ។ បើ​តាម​មើល​សកម្មភាព ជន​ដៃដល់​នោះ​ទំនង​ស្ទាក់​កាប់​ជន​រង​គ្រោះ​«​ប្លន់​យក​ម៉ូតូ​» ឬ​លុយកាក់ តែ​ចៃដន្យ​ម៉ូតូ​ធ្លាក់​ចូល​ទឹក​ប្រឡាយ​លើក​មិន​រួច រីឯ​ជន​រង​គ្រោះ ក៏​ស្ទុះ​រត់​យករួចខ្លួន​ទៀត ទើប​ធ្វើ​មិន​បាន​សម្រេច តែ​បន្តិច​ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​តែ​ម្ដង ។

ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​ហាក់​មិន​ទាន់​បាន​សារភាព​ទេ ចំពោះ​ទ​ង្វើ​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ ។ បើ​តាម​ពិនិត្យ​លក្ខណៈសម្បត្តិ ជន​នេះ មិនមែន​ជា​មនុស្ស​បែក​ថ្នាំ ហើយ​ក៏​មិនមែន​ជា​មនុស្ស​ឡប់សតិ​ដែរ គឺជា​មនុស្ស​ជានា​ដូច​គេឯង​ដែរ ។

ប៉ុន្តែ​គេ​មិនដឹង​ថា តើ​មូលហេតុ​អ្វី​បានជា​ពូន​ស្ទាក់​កាប់​ជន​រង​គ្រោះ ? ព្រោះ​ជន​រង​គ្រោះ និង​ជន​ដៃដល់​នេះ មិន​ធ្លាប់​ស្គាល់ ឬ​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ទេ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ក៏​បាន​ដាក់​ការ​សង្ស័យ​ថា បើ​ពិនិត្យ​លើ​សកម្មភាព​ជន​នេះ ទំនង​ស្ទាក់​កាប់​ជន​រង​គ្រោះ ក្នុង​គោលបំណង់​ទុច្ចរិត តែ​ធ្វើ​មិន​បាន​សម្រេច ក៏​រត់គេច​ខ្លួន តែ​បន្តិច​ក្រោយមក ក៏​ត្រូវ​សមត្ថកិច្ច ស្រុក​រុក្ខ​គិរី តាម​ចាប់ខ្លួន​បាន ក្រោយ​ពី​ជន​រង​គ្រោះ​រាយ​ការ​ណ៏​ភ្លាម​ៗ ។ ពេល​នេះ មន្ត្រី​ជំនាញ កំពុង​សួរនាំ​បន្ថែម ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ