ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការខេត្តបំភ្លឺករណីមន្ត្រីនគរបាល៤នាក់ត្រូវឃាត់ខ្លួនក្នុងការបង្ក្រា.បគ្រឿងញៀ.ន​នៅ​ហាង​ខារ៉ា​អូខេ

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បំភ្លឺ​ព័ត៌មាន​ថា​មន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​៤​រូប​ចូល​ច្រៀង​កំសាន្ត​ខា​រ៉ា​អូរ​ខេ​តែ​មិន​បាន​ប្រើប្រាស់​គ្រឿងញៀន​បាន​បំភ្លឺ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៥​។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​កាលពី​យប់​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥​កម្លាំង​ចម្រុះ​មាន​ក្រុមការងារ​មន្ទី​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ខុសច្បាប់​ខេ​ធី​វី​យីហោ​ដឺ​ឃ្វី​ន​បាន​ឃាត់ខ្លួន​បាន​មួយ​ចំនួន​ក្នុងភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ក្រោយ​ប្រតិបត្តិការ​បាន​ឃាត់​អ្នក​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សាកសួរ​ក្នុង​ខ្លួន​ក្នុង​នោះ​មាន​មន្ត្រី​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​៤​នាក់​ត្រូវ​បាន​ធ្វើតេស្ត​ស្វែងរក​សា​ធារ​តុ​ញៀន​ចំនួន​២​លើក លើក​ទី​១​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​អនុវត្ត​ដោយ​ក្រុមការងារ​របស់​មន្ទី​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បំភ្លឺ​ព័ត៌មាន​ថា​មន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​៤​រូប​ចូល​ច្រៀង​កំសាន្ត​ខា​រ៉ា​អូរ​ខេ​តែ​មិន​បាន​ប្រើប្រាស់​គ្រឿងញៀន​បាន​បំភ្លឺ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៥​។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​កាលពី​យប់​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥​កម្លាំង​ចម្រុះ​មាន​ក្រុមការងារ​មន្ទី​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ខុសច្បាប់​ខេ​ធី​វី​យីហោ​ដឺ​ឃ្វី​ន​បាន​ឃាត់ខ្លួន​បាន​មួយ​ចំនួន​ក្នុងភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ប្រតិបត្តិការ​បាន​ឃាត់​អ្នក​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សាកសួរ​ក្នុង​ខ្លួន​ក្នុង​នោះ​មាន​មន្ត្រី​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​៤​នាក់​ត្រូវ​បាន​ធ្វើតេស្ត​ស្វែងរក​សា​ធារ​តុ​ញៀន​ចំនួន​២​លើក លើក​ទី​១​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​អនុវត្ត​ដោយ​ក្រុមការងារ​របស់​មន្ទី​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ និង​លើក​ទី​២.​ត្រូវ​បាន​ធ្វើតេស្ត​ដោយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ លទ្ធផល​ទាំង​២​លើក​អវិជ្ជមាន​ហើយ​ត្រូវ​បាន​យក​អប់រំ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។

ក្រោយ​ពី​បណ្តាញ​សង្គម​និង​សារព័ត៌​មានបាន​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​មន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​៤​រូប​ពិតជា​បាន​ចូល​ច្រៀង​លេង​កំសាន្ត​នៅ​ខារ៉ាអូខេ​ពិត​ម៉ែន​ តែ​មិន​បាន​ប្រើប្រាស់​សា​ធាតុ​ញៀន ​សូមកុំ​អោយ​មានការ​ភ័​ន្ត​​ច្រឡំ​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​នគរបាល​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ