ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ចិន ឯកភាព​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី គ្រប់ ​រដូវ​កាល

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ស៊ី…

រាជធានី​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ស៊ី ជី​ន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៅ​វិមាន​សន្តិភាព​។

ជា​កិច្ច​ចាប់ផ្ដើម សម្តេច​បវរ​ធិ​បតី បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្តងទៀត នៅ​កម្ពុជា​។ សម្តេច​បវរ​ធិ​បតី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែងតែ​គាំទ្រ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់​ថា ជំនួយ​របស់​មិត្ត​ចិន​បាន​ក្លាយជា​កម្លាំង​ច​លករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​, ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។ សម្តេច​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ស៊ី ជី​ន​ពីង នា​ពេល​នេះ គូសបញ្ជាក់​ពី​ភាពរឹងមាំ​នៃ​ទំនាក់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​។

ជា​ការ​ឆ្លើយ​តប​ឯកឧត្តម ស៊ី ជី​ន​ពីង បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ភាគី​កម្ពុជា ហើយ​បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ម្តងទៀត​នៅ​កម្ពុជា​។ ឯកឧត្តម​ប្រធានាធិបតី បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ព្រមទាំង​កោតសរសើរ​ចំពោះ​ភាព​ល្បីល្បាញ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។ ឯកឧត្តម​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​បវរ​ធិ​បតី កម្ពុជា​នឹង​បន្ត​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​បន្ត​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ថែម​ទៀត​។ ក្នុង​នាម​ជា​មិត្ត​ដែកថែប​របស់​កម្ពុជា​, ឯកឧត្តម ស៊ី ជី​ន​ពីង បាន​លើក​ឡើង​ថា ចិន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា ហើយ​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​គាំទ្រ​កម្ពុជា​យ៉ាង​មុតមាំ​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។

សម្តេច​បវរ​ធិ​បតី និង​ឯកឧត្តម ស៊ី ជី​ន​ពីង បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​អាទិភាព រួម​មាន​៖ នយោបាយ​, សន្តិសុខ ការពារ​ជាតិ​, ពាណិជ្ជកម្ម វិនិយោគ​, កសិកម្ម​, ទេសចរណ៍​, ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ព្រមទាំង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​។ ឯកឧត្តម ស៊ី ជី​ន​ពីង ប្តេជ្ញា​ជំរុញ​វិនិយោគិន​និង​ទេសចរ​ចិន​កាន់តែ​ច្រើន មក​កម្ពុជា បន្ត​ផ្តល់​ជំនួយ​សម្រាប់​សកម្មភាព​កម្ចាត់​មីន បន្ត​ជួយ​គម្រោង​ផ្លូវ ជនបទ ការ​ផ្គត់ផ្គង់​ទឹក និង​បណ្តាញអគ្គីសនី ព្រមទាំង​ផ្តល់​អាហារូបករណ៍​រដ្ឋាភិបាល​ចិន​ចំនួន ១.០០០ កន្លែង​ក្នុង​រយៈពេល​៣​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ