ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​ជរា​រស់​​ក្នុង​ជីវិត​ឯ​កោ​អំពាវ​នាវ​សម្រាប់​ជីវិត​ចុង​ក្រោយ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ លោកយាយ​សួស ថន អាយុ៨៥​ឆ្នាំ ដែល​ចាស់ជរា និង​មានជំងឺហើមដៃ​ជើង ខ្លួន​ប្រាណ និង​ស្ពឹក ​កុំ​ថា​ឡើយ​ឈរសូម្បី​តែ​អង្គុយ​ក៏​ត្រូវ​មាន​អ្នក​ជួយ​ទប់​ដែរនោះ ពេល​នេះ លោក​យាយ​​បានលើក​ដៃ​សំពះសុំ​អំពាវ​នាវ​ដល់​សប្បុរស​​ជន​តាម​រយៈសារ​ព័ត៌​មាន ​កោះ​សន្តិភាព​​សូមមេត្តា​ជួយ​ឧបត្ថម្ភ​រូប​គាត់​​ក្នុង​ជីវិត​ចុង​

ខេត្ត​កំពង់​ឆ្នាំង ៖ លោកយាយ​សួស ថន អាយុ៨៥​ឆ្នាំ ដែល​ចាស់ជរា និង​មានជំងឺហើមដៃ​ជើង ខ្លួន​ប្រាណ និង​ស្ពឹក ​កុំ​ថា​ឡើយ​ឈរសូម្បី​តែ​អង្គុយ​ក៏​ត្រូវ​មាន​អ្នក​ជួយ​ទប់​ដែរនោះ ពេល​នេះ លោក​យាយ​​បានលើក​ដៃ​សំពះសុំ​អំពាវ​នាវ​ដល់​សប្បុរស​​ជន​តាម​រយៈសារ​ព័ត៌​មាន​កោះ​សន្តិភាព​​សូមមេត្តា​ជួយ​ឧបត្ថម្ភ​រូប​គាត់​​ក្នុង​ជីវិត​ចុង​ក្រោយ​ផង។

លោក​យាយ​ជរាម្នា​ក់នេះ សព្វ​ថ្ងៃ​បាន​កំពុង​រស់​នៅ​ជា​មួយ​ប្អូន​ស្រី​ឈ្មោះ​សួស ធឿង អាយុ​៦៥​ឆ្នាំ ក្នុង​ខ្ទម​ដ៏​តូច​មួយ​ដែល​មាន​ជញ្ជាំង​ និង​ដំបូល​ធ្លុះ​ធ្លាយ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃបាក់​ស្រុក​រលា​ប្អៀរ។ លោក​យាយសួស ថន បាន​ប្រឹង​និយាយថា សព្វ​ថ្ងៃ​រូប​គាត់​​មិន​ដឹង​ជាកើត​ជំងឺ​អ្វី​ទេ ​ហើម​ខ្លួន​ និង​ជើង​លឹប ភ្នែកក៏​ស្រវាំង មើល​អ្វី​មិន​ឃើញ​ទៀត សព្វ​ថ្ងៃ​បាន​ប្អូន​ស្រី​បម្រើ​បោក​កន្ទប​ និង​សំអាត​ខ្លួន​ប្រាណ​ឱ្យ។ លោក​យាយ​សូម​អំពាវ​នាវដល់សប្បុរស​ជន​មេត្តា​ជួយ ដល់​រូប​គាត់​ដែល​កំព្រា​២នាក់​បង​ប្អូន​ផង​ចុះ។

ចំណែក​លោក​យាយ​សួស ធឿង អាយុ​៦៥​ឆ្នាំ ជា​ប្អូន​បាន​និយាយថា ​សព្វ​ថ្ងៃ​គាត់​មាន​ដី​ស្រែ​១០​គុណ​១៥​ម៉ែត្រនឹង​គេដែរ។ រាល់​ថ្ងៃ​គាត់​ធ្វើ​ស្រែ​ដោយ​ប្រើ​ចប​កាប់​គាស់​ដី​មិន​មាន​នង្គ័ល​រនាស់​គោ​ក្រ​បី​ភ្ជួរ​ទេ គឺ​ធ្វើ​ដោយ​ចប​កាប់​តែ​ម្នាក់​ឯង​ មួយ​វស្សា​បាន​ស្រូវ​១០​តៅដែរ តែ​ហូប​មិន​គ្រប់​ទេ​ ពេលខ្លះ​២នាក់​បង​ប្អូន​គឺ​អត់​បាយ​ក៏​មាន ជួន​កាល​បាន​ក្មួយ​ឈ្មោះស៊ុយ​ ដែល​ជា​ប្រ​ធាន អភិវឌ្ឍ​ភូមិ​​បាន​យក​បាយ​ម្ហូប​មក​ឱ្យ​ ឬ​ពេល​ខ្លះ យក​​អង្ករ​១០​គីឡូ​ក្រាមមក​ទុក​ឱ្យ​គ្រាន់​ដាំ​បាយ​បបរ​ហូប​កំដរ​ពោះ​រស់​ចាំ​ថ្ងៃ​ស្លាប់តែ​ប៉ុណ្ណោះ​។ ចំណែកឆ្នាំ​នេះ​បង​ស្រី​ឈ្មោះ​សួស ថន​ បាន​ធ្លាក់​ខ្លួន​ឈឺ​ខ្វិន​ថែម​ទៀត​ ណា​មួយ​ដំបូល​ជញ្ជាំង​ខ្ទម​ក៏​ធ្លុះ​ធ្លាយ​ស្ទើរ​រក​កន្លែង​ជ្រក​ពុំ​បាន​។
នេះ​ជា​ជីវិត​ដ៏​សែន​កម្សត់​របស់​លោក​យាយ​២នាក់​បង​ប្អូន ដែល​កោះ​សន្តិ​ភាព​សង្ឃឹម​ថា សប្បុរស​ជន​មិន​មើល​រំលង​ឡើយ​៕