ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីជនជាតិវៀតណាមម្នាក់សប្បាយភ្លេចខ្លួន រាំដោះអាវបញ្ចេញដើមទ្រូង ផ្អើលមហាជនរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង

20 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​មានការ​បង្ហោះ​ចែកចាយ​នូវ​វី​ដេ​អូ​នារី​ម្នាក់​ដោះ​អាវ​បញ្ចេញ​ដើមទ្រូង ក្នុង​សង្ក្រាន្ត​ស្វាយ​រៀង នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៥ ដែល​មាន​ប្រជាពលរដ្ឋ​មក​យ៉ាង​កុះករ ចូលរួម​លេង​ការ​បាញ់​ទឹក​រាំ​លេង​កម្សាន្ត​រង្វង់​មូល ក្រុង​ស្វាយ​រៀង…

ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​មានការ​បង្ហោះ​ចែកចាយ​នូវ​វី​ដេ​អូ​នារី​ម្នាក់​ដោះ​អាវ​បញ្ចេញ​ដើមទ្រូង ក្នុង​សង្ក្រាន្ត​ស្វាយ​រៀង នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៥ ដែល​មាន​ប្រជាពលរដ្ឋ​មក​យ៉ាង​កុះករ ចូលរួម​លេង​ការ​បាញ់​ទឹក​រាំ​លេង​កម្សាន្ត​រង្វង់​មូល ក្រុង​ស្វាយ​រៀង ។

ដោយ​មានការ​ប្រគុំ​តន្ត្រី​ផង​នោះ ស្រាប់តែ​មាន​នារី​ម្នាក់​ដែល​សមត្ថកិច្ច​ខេត្តស្វាយរៀង បញ្ជាក់​ថា ជា​ជនជាតិ​វៀតណាម​នោះ បាន​រាំ​ហើយ​ដោះ​អាវ​ចេញ​បញ្ចេញ ដើមទ្រូង ធ្វើ​ឱ្យ​អ្នក​ឃើញ​ហេតុការណ៍​នេះ​ឈរ ភ្លឹក​តែ​ម្តង ។

នៅ​ក្នុង​ហេតុការណ៍​នោះ មាន​អ្នក​ថត​ជា​វី​ដេ​អូ​ជាប់ បាន​បង្ហោះ​ចែកចាយ​ពេញ​បណ្តាញ​សង្គម និង​មាន​អ្នក​ចូល​មក​បញ្ចេញមតិ​រិះគន់ អ្នកខ្លះ​ជេរ អ្នកខ្លះ​ចង់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្វែងរក​អត្តសញ្ញាណ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៥​នេះ លោក កែវ សុ​ថា ស្នងការ​រង​នគរបាល​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ប្រចាំ​គោលដៅ​រង្វង់​មូល​ខេត្តស្វាយរៀង បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​ត្រង់​ចំណុច​រង្វង់​មូល​ខេត្តស្វាយរៀង​ទល់មុខ​កន្លែង​ប្រគុំ​តន្ត្រី មាន​នារី​ម្នាក់ ជា​ជនជាតិ​វៀតណាម ឆ្លង​ដែន​ចូល​មក​លេង​ក្នុង​សង្ក្រាន្ត ខេត្តស្វាយរៀង ដោយ​មាន​ភាព​សប្បាយ​ខ្លាំង​ពេក​បានជា​គាត់​ដោះ​អាវ​បញ្ចេញ​សាច់​សរ​ខ្ចី និង ដោយ​មិនដឹង​ខ្លួន​។

លោកស្នងការ​រង​បាន​បន្ត​ទៀត​ថា នារី​ជនជាតិ​វៀតណាម​នេះ គឺ​គាត់​ពាក់អាវ​ពី​ជាន់ ដោះ​អាវ​ក្រៅ​ចេញ​នៅ​អាវ​ក្នុង ពណ៌​សាច់ (​អាវ​ហ្គេ​ន​នារី​) មើលទៅ​ដូច​សាច់​ពិត​ៗ តែ​តាម​ពិត គឺ​អាវ​ហ្គេ​ន និង​មាន​បិទ​បាំង​ចុង​សុ​ដ​.​ន់​ជិត ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​នារី​ជនជាតិ​វៀតណាម​រាំ​ដោះ​អាវ ចេញ​នោះ​សមត្ថកិច្ច​បាន​ហៅ​គាត់​ចុះ​មក​ធ្វើការ​អប់រំ​ណែនាំ​កុំឱ្យ​គាត់​ធ្វើ​សកម្ម​នេះ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ