ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​មនុស្ស​គ្រប់​គ្នា​រាប់​លាន​នាក់​​សប្បាយ​ជួបជុំ​គ្រួសារ ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ ឯមន្ត្រីពន្លត់​អគ្គិភ័យ និង​សង្គ្រោះចាំជួយដល់ពលរដ្ឋ

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហោះ​នា​មុន​នេះ​ថា ៖ មន្ត្រី​អគ្គិភ័យ​ដែល​គាត់​រងគ្រោះថ្នាក់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ក្នុង​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​ប្រ​ទ្បា​យ​លូ​បឹង​សា​ទ្បា​ង សង្កាត់…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហោះ​នា​មុន​នេះ​ថា ៖ មន្ត្រី​អគ្គិភ័យ​ដែល​គាត់​រងគ្រោះថ្នាក់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ក្នុង​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​ប្រ​ទ្បា​យ​លូ​បឹង​សា​ទ្បា​ង សង្កាត់ បឹង​សា​ទ្បា​ង ខណ្ឌទួលគោក ។

ជាង​នេះ​ទៅ​ទៀត នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ថា សូម​បើក​បេះដូង​ទទួល​ពួក​គាត់​ផង ខណៈ​មនុស្ស​គ្រប់​គ្នា​រាប់​លាន​នាក់​កំពុង​លេង​សប្បាយ​ជួបជុំ​គ្រួសារ ហូប​អាហារ​ជុំ​គ្នា នៅ​តាម​បណ្ដា​ខេត្ត​នានា ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​បី​ថ្ងៃ ។

ប៉ុន្តែ​ពួក​គាត់​មិន​បាន​សប្បាយ​ជួបជុំ​គ្រួសារ​ដូច​ពលរដ្ឋ​យើង​ទាំងអស់​គ្នា​នោះ​ទេ ពួក​គាត់​នៅ​ឈរជើង​តាម​គោលដៅ​សប្បាយ​នានា និង​ទទួល​ភារកិច្ច​រៀង​ៗ​ខ្លួន ត្រៀមកម្លាំង​២៤/២៤​ម៉ោង រង់ចាំ​ទទួល​បទបញ្ជា​ពី​ថ្នាក់​នាំ ដើម្បី​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ថែរក្សា​សេចក្ដីសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​រហ័ស តម្លាភាព មិន​រើសអើង និង​យុត្តិធម៌ សម្រាប់​ប្រជាជន​ដែល​ជួប​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ ដោយ​មិន​គិត​ពី​ការ​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ឡើយ ។

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បន្ត​ថា ដោយ​មិន​ប្រកាន់​ថា អ្នកក្រ អ្នកតូច អ្នកធំ មនុស្ស​ម្នាក់​ៗ​គ្មាន​នរណា​ល្អ​គ្រប់​ដប់​នោះ​ទេ ចុះ​ទម្រាំ​ពួក​គាត់​បម្រើប្រជាជន​រាប់​លាន​នាក់​រឿង​អ្វី​មិន​អាច​មាន​អ្នក​ទាស់ចិត្ត និង​រិះគន់ បើ​ពេល​ណាមួយ ថ្ងៃ​ណាមួយ ពួក​គាត់​មាន​កំហុសឆ្គង​បន្តិចបន្តួច ដោយ​អ​ចេ​នា សូម​រិះគន់​គាត់​ដោយ​ស្ថាបនា​កុំ​រិះគន់​ជាន់ពន្លិច បេះដូង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​តែងតែ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​សំខាន់​ជាង​គ្រួសារ​ខ្លួនឯង ដូច​ពាក្យ​ថា ជីវិត​ជូន​ជាតិ ធាតុ​ជូន​ម៉ែ …!!!

សូម​បញ្ជាក់ អំពី​មន្ត្រី​អគ្គិភ័យ​ដែល​គាត់​រងគ្រោះថ្នាក់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ក្នុង​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​ប្រ​ទ្បា​យ​លូ​បឹង​សា​ទ្បា​ង សង្កាត់ បឹង​សា​ទ្បា​ង ខណ្ឌ ទួល​គោក រាជធានី​ភ្នំពេញ វេលា​ម៉ោង​៩​ជាង​ព្រឹក ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៥ ត្រូវ​នឹង​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ