ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរជិត១០ម៉ឺននាក់បានមកកម្សាន្តថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីនៅខេត្តព្រះសីហនុ

23 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្ត​គ្រឹស​នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចូលរួម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិខ្មែរ​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​១ មាន​សរុប​៩៦.៨៩២​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្ត​គ្រឹស​នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចូលរួម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិខ្មែរ​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​១ មាន​សរុប​៩៦.៨៩២​នាក់ ដែល​ចំនួន​នេះ​ថយ​ចុះ​៥,០៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។

ក្នុង​នោះ​ភ្ញៀវ​ជាតិ ៩២.៣៦១​នាក់ ថយ​ចុះ​៥,៩៣% និង​ភ្ញៀវ​បរទេស​សរុប​៤.៥៣១​នាក់ កើនឡើង​១៦,០៩% ។

លោក​បន្ត​ថា ភ្ញៀវ​តាម​បណ្តា​ឆ្នេរ និង​រមណីយដ្ឋាន​នានា​សរុប ៩៥.៥៩៩ នាក់ ថយ​ចុះ​៤,៦៨% ក្នុង​នោះ ភ្ញៀវ​ជាតិ​៩១.៧០៣​នាក់ ថយ​ចុះ​៥,៥៧% និង​ភ្ញៀវ​បរទេស​៣.៨៩៦​នាក់ កើនឡើង​២២,៥១% ក្នុង​នោះ ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​ចំនួន​០៣​ជើង កើនឡើង ០១​ជើង ធៀប​នឹង​ឆ្នាំ​មុន​មាន​ភ្ញៀវ​សរុប​២៤៧​នាក់ កើនឡើង​១៦៨,៤៧% ក្នុង​នោះ ៖ ភ្ញៀវ​ជាតិ​០៤​នាក់ កើនឡើង​១០០% និង​ភ្ញៀវ​អន្តរជាតិ​២៤៣​នាក់ កើនឡើង​១៧០% ។

ដោយឡែក ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា សរុប​១.០៤៦​នាក់ ថយ​ចុះ​៣៨,៦១% ក្នុង​នោះ ភ្ញៀវ​ជាតិ​៦៥៤​នាក់ ថយ​ចុះ​៣៨,៩៣% និង​ភ្ញៀវ​បរទេស​៣៩២​នាក់ ថយ​ចុះ​៣៨,០៧% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ