ខេត្តកំពង់ឆ្នាំងបើកព្រឹត្តិការណ៍សង្ក្រាន្តនារសៀលថ្ងៃ១៣ និងថ្ងៃ១៤ មេសា ជាថ្ងៃចូលឆ្នាំ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ មុនចូលឆ្នាំថ្មីមួយថ្ងៃ ឯកឧត្តម ស៊ុន…
ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ មុនចូលឆ្នាំថ្មីមួយថ្ងៃ ឯកឧត្តម ស៊ុន…
ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ មុនចូលឆ្នាំថ្មីមួយថ្ងៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានប្រារព្ធពិធីបើកសង្ក្រាន្តឆ្នាំថ្មីនៅមុខសាលាខេត្តកំពង់ឆ្នាំង ក្នុងបរិយាកាសដ៏សែនរីករាយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរីករាយសប្បាយ សង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំឡើងដោយសាលាខេត្តកំពង់ឆ្នាំង ដែលបានយកទីតាំងជាច្រើនកន្លែង ដូចជា សួនច្បារនាងកង្រី សួនវិមានឯករាជ្យ ផ្លូវផ្សារលើ ទៅ ផ្សារក្រោម បានប្រែក្លាយទៅជាទីតាំងតំបន់ត្រជាក់ សម្រាប់ បងប្អូនប្រជាពលរដ្ឋលេងកម្សាន្ត ។
ដោយឡែកនៅសួនច្បារ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន មុខសាលាខេត្តកំពង់ឆ្នាំង ក៏មានការដាក់តាំង ពិពណ៌ វត្ថុអនុស្សាវរីយ៍ មានដាក់ពាងដាក់ទឹក លាបពណ៌ចម្រុះ ព្រមទាំង ដាក់តាំងលម្អដោយភ្លើងចម្រុះពណ៌។ មានទីតាំងបាញ់ទឹកលម្អរដោយភ្លើងចម្រុះពណ៌ រាំតាមចង្វាក់ភ្លេង យ៉ាងស្រស់ស្អាត ។ នៅឯសួនច្បារសម្ដេច ចៅហ្វាវាំង គង់សំអុលមុខមជ្ឃមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ ក៏មានដាក់តាំងលម្អនូវភ្លើងចម្រុះពណ៌ តាំងពិពណ៌ផលិតផលក្នុងស្រុក និងលាបពណ៌ តាមចិញ្ចើមផ្លូវក្នុងសួន ផងដែរ។
ជាមួយនឹងកសេចក្តី អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត ឯកឧត្តម អភិបាលខេត្ត កំពង់ឆ្នាំង ក៏បានស្នើដល់កងកម្លាំងប្រដាប់អាវុធ សូម ដាក់កម្លាំងការពារសន្តិសុខសម្រាប់ធ្នាប់ជូនប្រជាពលរដ្ឋ មកលេងកំសាន្តឱ្យមានសុវត្ថិភាព ។
ជាមួយគ្នានេះ នៅតាមទីតាំងតាមដងផ្លូវ ខាងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ក៍បានដាក់ពង្រាយកាមេរ៉ាសុត្ថិភាព ដើម្បីធានាសន្តិសុខសណ្តាប់ជូនបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ នៅរសៀលថ្ងៃដដែលនេះផងដែរ អភិបាលខេត្តកំពង់ឆ្នាំង ក៍បានដឹកនាំបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ លេងល្បែងប្រជាប្រីយ៍ ដូចជា ចោលឈូង ទាញព្រ័ត្ត លាក់កន្សែង ដណ្តើមស្លឹកឈើ វាយក្អម និងរាំលេងកំសាន្តផងដែរ ។
ដោយឡែកនៅព្រឹកថ្ងៃទី ១៤ មេសា ឆ្នាំ ២០២៥ ដែលជាថ្ងៃចូលឆ្នាំ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង មន្ត្រីរាជការ ក៏បាននាំយកនូវបច្ច័យ ទ័យទាន ទៅប្រគេនព្រះសង្ឃគង់ក្នុងវត្តអរញ្ញិការរាម ហៅវត្តអារញ្ញ តាមប្រពៃណីព្រះពុទ្ធសាសនានៃបុណ្យចូលឆ្នាំថ្មីប្រណៃជាតិ ខ្មែរផងដែរ ៕
ចែករំលែកព័តមាននេះ