ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រល័.យជីវិតប្រពន្ធ​រួច​តេ​ទូរ​ស័ព្ទ​ទៅ​ម្តាយក្មេក​ថា «​ម៉ែ​ឯង​មក​យក​ខ្មោ.ច​កូន​ម៉ែ​ឯង​ផង​»

20 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ឃាត​កម្មដ៍​សាហាវ​មួយ​បាន​កើតឡើង នៅ​ពេលកៀក​នឹង​ម៉ោង​ទេវតា​ចុះ ខណៈ​បុរស​ជា​ប្តី បាន​យក​ចបកាប់ វាយ​ក្បាល​សម្លាប់​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​រន្ធត់ រួច​រត់គេច​ខ្លួន​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង…

ខេត្តកណ្តាល ៖ ឃាត​កម្មដ៍​សាហាវ​មួយ​បាន​កើតឡើង នៅ​ពេលកៀក​នឹង​ម៉ោង​ទេវតា​ចុះ ខណៈ​បុរស​ជា​ប្តី បាន​យក​ចបកាប់ វាយ​ក្បាល​សម្លាប់​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​រន្ធត់ រួច​រត់គេច​ខ្លួន​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ហេតុការណ៍​នេះ​ដែល​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង៣​ទៀបភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៥ នៅចំណុច​ផ្ទះមួយកន្លែង តាម​បណ្តោយ​ផ្លូវលំ ស្ថិត​នៅ​ភូមិ​ពុក​ឬ​ស្សី​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ គាំ សៀ​កមួយ ភេទ​ស្រី (​ត្រូវជា​ប្រពន្ធ​) អាយុ ៣៣​ឆ្នាំ មានមុខរ​បរក​ម្មការ​នី​រោងចក្រ មាន​ទីលំនៅ ភូមិ​ពុក​ឬ​ស្សី​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែក​ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ ស៊ុន ធី អាយុ ២៩​ឆ្នាំ មានមុខ​របរ សន្តិសុខ​ឯកជន កំពុង​រត់គេច​ខ្លួន ដកហូត​បាន ចបកាប់​ចំនួន​០១​ផ្លែ​ដែក ដង​ឈើ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្តាយបង្កើត របស់​​ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ក្រុមការងារ​កោះសន្តិភាព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​(​ត្រូវជា​ប្រពន្ធ​) ចំណែក​ជនសង្ស័យ​ដែល​ជា​ជន​ដៃដល់​(​ត្រូវជា​ប្តី )​តែងតែ​មានការ​ឈ្លោះ​ទាស់ទែង​ប្រចណ្ឌ​គ្នា​ជា​ប្រចាំ ។

តាមបុ្រភពដដែលបានបន្តថា លុះ​ថ្ងៃ​ទី​១៣ ខែមេសា ២០២៥ វេលា​ម៉ោង៧យប់ សង្ស័យ និង ជន​រង​គ្រោះ​បាន​ឈ្លោះ​គ្នា​ប្រកែក​គ្នា​យ៉ាង​ខ្លាំង ទៅ​វិញ​ទៅ​មក ហើយ​ចង់​លែងលះ​គ្នា ស្រប​ពេល​ជនសង្ស័យ​ទាមទារ​យក​កូន​ដើម្បី​យក​ទៅ​ចិញ្ចឹម ។ មួយសន្ទុះ​ក្រោយមក​ក៏​បាត់​មាត់​ទៅ​វិញ ក៏​បាន​ចូល​សម្រាក​រៀងខ្លួន លុះ​មក​ដល់​វេលា​ម៉ោង ២ និង៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូលព្រឹកថ្ងៃ​ទី​១៤ ​ខែមេសា ២០២៥ ជន​រង​គ្រោះ​កំពុង​តែ​គេង​លង់លក់ ស្រាប់តែ​ជន​ដៃដល់​ជា​ប្តី​បាន​យក​ចបកាប់ យក​មក​វាយ​ក្បាល​ជន​គ្រោះ​បណ្តាល​ឱ្យ​ផុង​រលា​ស្លាប់​យ៉ាង​រន្ធត់ រួច​បាន​តេ​ទូ​ឮរ​ស័ព្ទ​ទៅ​ម្តាយក្មេក «​ម៉ែ​ឯង​មក​យក​ខ្មោច​កូន​ម៉ែ​ឯង​ផង​» ។

តាមប្រភពដដែលបានបន្តទៀតថា គ្រាន់តែ​លឺ​ដូចនេះ ក៏​ពួក​គាត់​បាន​ជិះ​ម៉ូតូ​ពីរ​នាក់​ប្តី​ទៅ​មើល​កូន ពេល​បើក​ទ្វារផ្ទះ ក៏​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​លើ​ពូក​ស្លាប់​បាត់​ទៅ​ហើយ ទើប​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​បច្ចេក និង វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សព​ជន​រង​គ្រោះ គឺ​ស្លាប់​ដោយសារ​ជនសង្ស័យ យក​ចបកាប់​វាយ​ចំ​ក្បាល​ផ្នែក​ខាងស្តាំ បណ្ដាល​ឱ្យ​ផុង​រលា​ស្លាប់​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ចំពោះ​ករណី​ឃាតកម្ម​នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល កំពុង​បន្ត​ស្រាវជ្រាវ​តាម​រក​ឃាត់ខ្លួន ជន​ដៃដល់​ជា​ប្តី ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ចំណែក សព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្រុក​ខ្សាច់កណ្ដាល​បាន ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ