ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សុីអះអាងពីការវាយយកបានទីក្រុង​អ៊ុយ​ក្រែន​មួយទៀត

3 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ពេល​កំពុង​មានការ​ចរចា​ស្ដី​ពី​បែបបទ​ និង​ការ​ធានា​សន្តិសុខ​សំដៅ​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​នៅ​អ៊ុយ​ក្រែ​ន​។ រុ​ស្ស៊ី​អះអាង​នា​ថ្ងៃ​ទី​១៦ ​ធ្នូ ​ថា បាន​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​គូ​ពី​យ៉ា​ន់​ស្ក៍ ជាទី​ក្រុង​ឧស្សាហកម្ម​គន្លឹះ​មួយ​នៅ​ភាគ​ពា័​យ្យ​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​ខា​គៀវ​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ពេល​កំពុង​មានការ​ចរចា​ស្ដី​ពី​បែបបទ​ និង​ការ​ធានា​សន្តិសុខ​សំដៅ​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​នៅ​អ៊ុយ​ក្រែ​ន​។ រុ​ស្ស៊ី​អះអាង​នា​ថ្ងៃ​ទី​១៦ ​ធ្នូ ​ថា បាន​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​គូ​ពី​យ៉ា​ន់​ស្ក៍ ជាទី​ក្រុង​ឧស្សាហកម្ម​គន្លឹះ​មួយ​នៅ​ភាគ​ពា័​យ្យ​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​ខា​គៀវ​។ នា​ពេល​ថ្មី​ៗ​នេះ​កងទ័ព​អ៊ុយ​ក្រែ​ន​អះអាង​ពី​ការ​ដណ្ដើម​យក​បាន​វិញ​សង្កាត់​ជា​ច្រើន​នៃ​ទីក្រុង​នោះ​ពី​កងទ័ព​រុ​ស្ស៊ី ​។

លោក​ឡេ​អូ​នី​ត​ឆា​រ៉ូ​វ​អ្នកនាំពាក្យ​កងឯកភាព​យោធា​រុ​ស្ស៊ី ​ZAPAD ដែល​ដាក់​ពង្រាយ​នៅ​តំបន់​នោះ បាន​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី ​TASS​ថា ទីក្រុង​គូ​ពី​យ៉ា​ន់​ស្ក៍​ពេល​នេះ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ទាំងស្រុង របស់​កង​យោធា​នៃ​យោធភូមិ​ភាគ​ទី​៥ ​។ ការ​ប្រកាស​នោះ​ធ្វើ​ឡើង​ពេល​ដែល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ​បាន​សរសើរ​ពី​ការ​រីក​ចម្រើន​ក្នុង​ការ​ចរចា ជាមួយ​អា​មេ​រិ​ក​ដើម្បី​បញ្ចប់សង្គ្រាម​ជាមួយ​រុ​ស្ស៊ី ​។

ចាប់តាំងពី​រុ​ស្ស៊ី​ចូលលុក​លុយ​អ៊ុយ​ក្រែ​ន​ពី​ខែកុម្ភៈ​ឆ្នាំ​២០២២​មក កងទ័ព​រុ​ស្ស៊ី​ដណ្ដើម​យក​បាន​ដែនដី​អ៊ុយ​ក្រែ​ន ពិសេស​ក្នុង​តំបន់​ដូ​ណេ​ត​ស្ក៍​និង​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា​។ ខាង​យោធា​អ៊ុយ​ក្រែ​ន​វិញ ដ្រូ​ន​នាវា​មួយ​បាន​បំផ្លាញ​នាវាមុជទឹក​រុ​ស្ស៊ី​​១​គ្រឿង ក្នុង​កំពង់​ផែ​នូ​វ៉ូ​រ៉ូ​សស៊ូ​អ៊ី​ស្ក៍ នៅ​សមុទ្រ​ខ្មៅ​កាលពី​ថ្ងៃ​ទី​ ១៥ ​ធ្នូ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ