ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាពនៃការបំផ្លិចបំផ្លាញ ! សាលារៀន និងផ្ទះពលរដ្ឋ នៅអូរបីជាន់រងការបា.ញ់ផ្លោងពីទាហានថៃ

3 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ សោកស្តាយ សាលារៀន និង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រង​ការ​ខូចខាត​ពី​ការ​បា​.​ញ់​ផ្លោង​ដោយ​ទាហាន​ឈ្លានពាន​ថៃ នៅ​ស្រុក​អូរ​ជ្រៅ ។ នេះ​បើ​យោង​តាម​ផេ​កមន្ទីរ​ព័ត៌មានខេត្ត​ត្បូងឃ្មុំ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ សោកស្តាយ សាលារៀន និង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រង​ការ​ខូចខាត​ពី​ការ​បា​.​ញ់​ផ្លោង​ដោយ​ទាហាន​ឈ្លានពាន​ថៃ នៅ​ស្រុក​អូរ​ជ្រៅ ។ នេះ​បើ​យោង​តាម​ផេ​កមន្ទីរ​ព័ត៌មានខេត្ត​ត្បូងឃ្មុំ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ក្នុង​ពេល​នៃ​ការ​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​អធិបតេយ្យ និង​បូរណភាព​ដែនដី​កម្ពុជា​, យោធា​ថៃ​បាន​យក​ទីតាំង​ស៊ី​វិល​ជា​គោលដៅ​ក្នុង​ការ​វា​.​យ​ប្រហារ ។

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ ក្នុង​គ្រា​ដែល​សំឡេង​គ្រា​.​ប់​ផ្លោង​លើ​សមរភូមិមិន​ទាន់​ស្ងប់ស្ងាត់​នៅឡើយ​នោះ ក្រុម​អ្នក​សារព័ត៌មានបាន​ធ្ម​.ក់​ចូល​ទៅ​ថត​សាលារៀន​អូរ​បី​ជាន់ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ នៅ​ទីប្រជុំជន​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​រង​ការ​ខូចខាត ជា​ទម្ងន់​គ្រាប់កាំភ្លើ.ង​ធំ ដែល​បាន​ផ្លោង​ដោយ​ទាហាន​ឈ្លានពាន​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ