រាជធានីភ្នំពេញ ៖ ផ្ទះចំនួន១៦ខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្ដាលរាត្រីនៅចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលឈានចូលមកដល់។
ហេតុការគ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ០១និង៣០នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវបេតុង ក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមព័ត៌មានបានដឹងថា ខណៈពេលដែលប្រជាពលរដ្ឋកំពុងតែដេកលង់លក់នោះស្រាប់តែភ្លើងបានឆាប់ឆេះផ្ទះឈើប្រក់ស័ង្កសីមួយខ្នងហើយបានឆេះរាលយ៉ាងយ៉ាងសន្ធោសន្ធៅទៅដល់ផ្ទះធ្វើពីឈើប្រក់ស័ង្កសីដែលនៅជាបៗគ្នាជាច្រើនខ្នងទៀត។
តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថានៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន១៦គ្រឿងនិងកាណូតចំនួន៣គ្រឿងទៅអន្តាគមន៍
បានធ្វើអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅម៉ោង ០៣និង៣០ ថ្ងៃខែឆ្នាំដដែល។
តាមនគរបាលបានអោយដឹងថាអគ្គិភ័នេះបានឆាបឆេះចេញពីផ្ទះឈើប្រក់សង្គសី ទំហំ៤ ម៉ែត្រ គុណ០៦ម៉ែត្រដែលមានម្ចាស់ឈ្មោះ: យ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
តាមនគរបាលបានអោយដឹងទៀតថា អគ្គិភ័យនេះបំផ្លិចបំផ្លាញ់ផ្លូះអស់ចំនួន១៦ខ្នង់រួមទាំងសម្ភារះមួយចំនួនទៀត។ ទាក់ទិនមូលហេតុ គេពុំទាន់ដឹងបណ្តាលមកពីអ្វីឡើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវ។ទោះបីជាយ៉ាងណា មិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ៕






ចែករំលែកព័តមាននេះ