ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ក្តី​សុខ​ចម្រើន​! មក​ដឹង​លម្អិត​ទាំងអស់​គ្នា​អំពី​រណ្តាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ (​មហាសង្ក្រាន្ត​) ឆ្នាំម្សាញ់ នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ នៅ​វេលា​ម៉ោង ៤ :…

រាជធានីភ្នំពេញ ៖ ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ (​មហាសង្ក្រាន្ត​) ឆ្នាំម្សាញ់ នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ នៅ​វេលា​ម៉ោង ៤ : ៤៨ នាទី (​ជិត​ភ្លឺ​) ត្រូវ​នឹង​ថ្ងៃ​ចន្ទ ២​រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៥​។

ជា​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង នៅ​រាល់ពេល​ទទួល​ទេវតា​ឆ្នាំ​ថ្មី គឺ​តាម​លំនៅ​ដ្ឋា​ន​នានា បងប្អូន​ខ្មែរ​យើង​ត្រូវ​រៀបចំ​នូវ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។ ប្រាកដ​ណាស់ រណ្ដាប់​ទទួល​ទេវតា តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ​។

ដូច្នេះ ដើម្បី​ក្តី​សុខ​សុភមង្គល និង​ក្តី​ចម្រើន​រុងរឿង​ក្នុង​សង្គម​គ្រួសារ មក​ដឹង​លម្អិត​ទាំងអស់​គ្នា​ថា​តើ​យើង គួរ​ត្រៀម​រណ្តាប់​អ្វី​ខ្លះទៅ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្ម ឆ្នាំម្សាញ? ទេវតា​ឆ្នាំ​ថ្មី គណនា​ឆ្នាំ​ម្សាញ់​ឥឡូវនេះ​សង្ក្រាន្ត​ចូល​នៅ​ថ្ងៃ​ចន្ទ ២​រោច​ខែចេត្រ ត្រូវ​នឹង ថ្ងៃ​ទី​១៤ ខែមេសា គ្រឹ​ស្ត​សករាជ​២០២៥ វេលា​ម៉ោង​០៤​ម៉​៤៨​នាទី​។

ពេល​នោះ​ព្រះ អាទិត្យ​ចេញពី​មីនរាសី ទៅ​ឋិត​នៅ​ឯ​មេសរាសី តាម​ផ្លូវ​គោ​វិ​ថី គឺ​ផ្លូវ​កណ្តាល​មាន​ទេវ ធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះ​នាម គោ​រាគៈ​ទេវី ជា​រាជបុត្រី​ទី​២​នៃ​កបិល មហាព្រហ្ម គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​លឿង លម្អ​នៅ​ព្រះ​កាណ៌​ដោយ សៀត ផ្កា​អង្គា​របស្ស អ​ភ​រណៈ កែវ​មុក្តា ភក្សាហារ​ទ្រង់ តេ​លំ (​ប្រេង​) ព្រះ​ហស្ត​ស្តាំ ទ្រង់ ព្រះ​ខ័​ន្ធ​ព្រ​ហស្ត​ឆ្វេង​ទ្រង់ ឈើច្រត់ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​ស្តេច​ព្យា​សៈ (​ខ្លា​) ជា​យានពាហនៈ​។

យោង​តាម​សៀវភៅ​មហាសង្ក្រាន្ត ស​ង្ត្រា​ន្ត​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់​សប្តស័ក ព​.​ស ២៥៦៩ គ​.​ស ២០២៥ របស់ ឯកឧត្តម អ៊ឹម បុរិន្ទ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បាន​លើក​ឡើង​ថា «​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ​។

​ត្រូវ​រៀប​ក្រាល​សំពត់ ពណ៌​ស​ឬ​សំពត់​តាម​អម្ពរ​ទេវធីតា​ក៏​បាន ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា ទេវតា មាន​ជា​អាទិ៍​បាយសី​៩​ថ្នាក់​មួយគូ​បាយសី​ព​ថ្នាក់​មួយគូ​បាយសី​៥​ថ្នាក់​មួយគូ​បាយសី ៣​ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ​ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥​ធូប​៥​លា​ច ៥​ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ចេកនួន​ចេកណាំវ៉ា ដាក់​លើ​ជើងពាន​មួយគូ ផ្លែ​ឈើ ១១​មុខ រៀប​ដាក់​ជើងពាន​១១​គូ ដូង​ឡៅ​មួយគូ ទឹក​ស្អាត​ពីរ​កែវ​។

ស្រេច​ហើយ​នៅ វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួបជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយបង្គំ ព្រះ​នមស្សការ ព្រះ​រតនៈត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ មន្ទិល​ទាំងពួង​តម្កល់ចិត្ត រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​ជាទី​ពឹង​ទី រ​ឮ​ក លុះ​ចប់​ពិធី​ទទួល​ទេវតា​។ នៅ​ខាង​ដើម​រាន​គួរ​មាន​ភ្លោះ​មួយ​បាំង​ផង ។ នៅ​គ្រប់​ដ​ង្វា​យ​ទាំងអស់​ត្រូវ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ នៅ​លើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។

ទៀត​សោត ការ​កំណត់​ប្រតិទិន ឆ្នាំ​នេះ ជា​ឆ្នាំ​ប្រក្រតី​សុទិន ថ្ងៃ​ក្នុង​ឆ្នាំ​សុរិយគតិ មាន​ចំនួន ៣៦៥​ថ្ងៃ​។ ខែកុម្ភៈ ឆ្នាំ​២០២៦ មាន​ចំនួន​២៨​ថ្ងៃ​។ ជា​ឆ្នាំ​អធិកវារៈ ខែជេស្ឋ​មាន​៣០​ថ្ងៃ​។ ឆ្នាំ​ចន្ទគតិ​មាន ចំនួន​៣៥៥​ថ្ងៃ​។ ប្រក្រតី​មាស​ខែចន្ទគតិ​មាន​ចំនួន​១២​ខែ​។​ចូល​ព្រះ​វស្សា​នៅ​ថ្ងៃ​សុក្រ ១​រោច ខែអាសាឍ​ត្រូវ​នឹង​ថ្ងៃ​ទី​១១​ខែកក្កដា​គ​.​ស​.២០២៥ ជា​វារៈ​មហា​ធិ​ក បាន​ឫក្ស ២០ តិថី ១៦ ជា​កាល​វស្សានរដូវ​ត្រូវ​តាម​គន្លង​ប្រពៃណី​ពី​បរម​បុរាណ​ដែល​មាន ព្រះអាទិត្យ​និង​ព្រះ​ចន្ទ​ចរ​ជា​ប្រធាន ត្រឹមត្រូវ​តាម​ចក្ររាសី​ឱ្យ​បានដឹង​កំណត់​ទ្វាទស មាស ទើប​ធ្វើការ​សារពើ​បាន​ចម្រើន​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​បរិបូណ៌​ហោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ