ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ៗ​បងប្អូន​! ទេវតា​ឆ្នាំ​ថ្មីឆ្នាំម្សាញ់ ទេពធីតា​ព្រះ​នាម ​គោ​រាគៈ​ទេវី ទ្រង់​សោយ«​ប្រេង​»តើ​ជា​ប្រេង​អ្វី​?

2 ថ្ងៃ មុន
  • ភ្នំពេញ

ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឬ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ ចន្ទ ទី​១៤ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង…

ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឬ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ ចន្ទ ទី​១៤ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ៤ : ៤៨ នាទី (​ជិត​ភ្លឺ​)​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺថា ទេពធីតា​ព្រះ​នាម #​គោ​រាគៈ​ទេវី ជា​បុត្រី​ទី​២ របស់​នៃ​កបិល​មហាព្រហ្មទ្រង់​អម្ពរ​ពណ៌ : លឿង និង​ទ្រង់​គង់​លើ «​សត្វ​ខ្លា​» ជា​យានជំនិះ​។

កាន់តែ​ប្លែក និង​គួរ​ឱ្យ​ចាប់អារម្មណ៍ គឺ​ទេពធីតា​ឆ្នាំម្សាញ់ ឆ្នាំ​២០២៥ ត្រង់ សោយ «​ប្រេង​» តើ​ប្រេង​នោះ សំដៅ​ដល់​ប្រេង​អ្វី​ឱ្យ​ពិតប្រាកដ សារព័ត៌មាន​កោះសន្តិភាព សូម​ជម្រាប​ជូន​លម្អិត​ដូច​តទៅ​៖

ប្រាកដ​ណាស់ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ ទី​១៤​ខែមេសា​ខាង​មុខ​នេះ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម អ៊ឹម បុរិន្ទ អគ្គលេខា ធិការ​រង គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ និង​ជា​អ្នកដឹកនាំ​គណៈកម្មាធិការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ បាន​ថ្លែង​ថា​ក្នុង​សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំម្សាញ់​សប្តស័ក ព​.​ស 2569 គ​.​ស 2025 យ៉ាង​ដូច្នេះ​ថា ៖ ទេពធីតា​ព្រះ​នាម #​គោ​រាគៈ​ទេវី ជា​បុត្រី​ទី​២ របស់​នៃ​កបិល​មហាព្រហ្ម ទ្រង់​សោយ​តេ​លំ គឺ (​ប្រេង​) ដែល​ប្រេង​នេះ គឺ​សំដៅ​ដល់ ប្រេងល្ង ប្រេងសណ្តែក ប្រេងដូង ជាដើម​។

យោង​តាម​សៀវភៅ​មហាសង្ក្រាន្ត ស​ង្ត្រា​ន្ត​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់​សប្តស័ក ព​.​ស ២៥៦៩ គ​.​ស ២០២៥ របស់ ឯកឧត្តម អ៊ឹម បុរិន្ទ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បាន​លើក​ឡើង​ថា «​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ​។

ត្រូវ​រៀប​ក្រាល​សំពត់ ពណ៌​ស​ឬ​សំពត់​តាម​អម្ពរ​ទេវធីតា​ក៏​បាន ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា ទេវតា មាន​ជា​អាទិ៍​បាយសី​៩​ថ្នាក់​មួយគូ​បាយសី​ព​ថ្នាក់​មួយគូ​បាយសី​៥​ថ្នាក់​មួយគូ​បាយសី ៣​ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ​ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥​ធូប​៥​លា​ច ៥​ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ចេកនួន​ចេកណាំវ៉ា ដាក់​លើ​ជើងពាន​មួយគូ ផ្លែ​ឈើ ១១​មុខ រៀប​ដាក់​ជើងពាន​១១​គូ ដូង​ឡៅ​មួយគូ ទឹក​ស្អាត​ពីរ​កែវ​។

ស្រេច​ហើយ​នៅ វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួបជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយបង្គំ ព្រះ​នមស្សការ ព្រះ​រតនៈត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ មន្ទិល​ទាំងពួង​តម្កល់ចិត្ត រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​ជាទី​ពឹង​ទី រ​ឮ​ក លុះ​ចប់​ពិធី​ទទួល​ទេវតា​។ នៅ​ខាង​ដើម​រាន​គួរ​មាន​ភ្លោះ​មួយ​បាំង​ផង ។

ចំណុច​សំខាន់​មួយទៀត​នោះ ដើម្បី​ក្តី​សុខ​ចម្រើន សូម​បងប្អូន​ចង​ចាំ​ថា «​នៅ​គ្រប់​ដ​ង្វា​យ​ទាំងអស់​ត្រូវ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ នៅ​លើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​»​។ សូម​រីករាយ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ការ​ជួបជុំ​គ្រួសារ​ពោរពេញ​ដោយ​សុភមង្គល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ