ការសប្បាយចូលឆ្នាំបានចាប់ផ្តើមបណ្តើរៗហើយ ទោះបីជាបុណ្យចូលឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែ មេសា ក្តី ។

ទាក់ទិននឹងការសប្បាយនេះ យុវជនទាំងអស់ដែលនឹងដើរលេងកម្សាន្តបុណ្យចូលឆ្នាំ សូមកុំលេងបន្លំមែនលូកលាន់កូនក្រមុំគេ ពីព្រោះតាមច្បាស់សកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស ត្រូវប្រឈមនឹងការផ្តន្ទាទោសជាប់គុកពីមួយឆ្នាំ ដល់បីឆ្នាំឯណោះ។ ដូច្នេះ សូមប្បាយដោយការទទួលខុសត្រូវនិងគោរពគេគោរពឯង។

យោងតាមច្បាប់ព្រហម្មទណ្ឌ មាតាត្រា ២៤៦ បានអោយដឹងថា គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែល កេរភេទ គឺជារឿងប្រទូស្តកេរ្តិ៍ខ្មាស។ អំពើប្រទូស្តកេរ្តិ៍ខ្មាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំ ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។
ដូច្នេះ សូមយុវជនទាំងអស់ផ្តល់ការគោរពដល់យុវតី ហើយហាមលូនលាន់យុវតី ក្នុងពេលដើរលេងកម្សាន្តបុណ្យចូលឆ្នាំ និងកន្លែងជួបជុំមនុស្សច្រើនក្នុងបុណ្យចូលឆ្នាំ បើសិនជាមិនចង់នាំទុក្ខដាក់ខ្លួន។

ចំណែកសមត្ថកិច្ចក៏បានព្រមានហើយថា ការកម្សាន្តបុណ្យចូលឆ្នាំមិនត្រូវធ្វើរញ៉េរញ៉ៃ ឬ អនាធិបតេយ្យឡើយ បើពុំនោះទេសមត្ថកិច្ចអាចនឹងចាត់ការហើយ ៕
ចែករំលែកព័តមាននេះ