ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពាធ​ពន្ធ​ខ្លាំង​ពី​អា​មេ​រិ​ក​៖ កម្ពុជា​និង​ចិន​ទំនង​នឹង​រក​ច្រក​ជួយ​គ្នា​ក្នុង​ទស្សនកិច្ច​ប្រធានាធិបតី​ចិន​នៅ​កម្ពុជា

21 ម៉ោង មុន

លោក​ប្រ​ធានា​ធិ​តី ស៊ី​ន ជី​ន​ពីង​កំពុង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​បី​ប្រទេស​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​។ លោក ស៊ី គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ និង ថ្ងៃ​ទី​១៨ បន្ទាប់​ពី​លោក​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ម៉ា​ឡេ​ស៊ី​ពី​ថ្ងៃ​ទី​១៥…

លោក​ប្រ​ធានា​ធិ​តី ស៊ី​ន ជី​ន​ពីង​កំពុង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​បី​ប្រទេស​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​។

លោក ស៊ី គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ និង ថ្ងៃ​ទី​១៨ បន្ទាប់​ពី​លោក​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ម៉ា​ឡេ​ស៊ី​ពី​ថ្ងៃ​ទី​១៥ ដល់ ១៧ មេ​សា ។ នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​គាត់​នៅ​កម្ពុជា បន្ទាប់​ពី​អាកខាន​រយ​:​ពេល​៩​ឆ្នាំ​កន្លង​មក​។ ដូច្នេះ ទស្សនកិច្ច​របស់​លោក នៅ​កម្ពុជា​ក៏​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ប្រជាជន​កម្ពុជា និង ពិភពលោក​។

ទស្សនកិច្ច​របស់​លោក ស៊ី នឹង​ក្លាយជា​ឱកាស​មាស​មួយ​សម្រាប់​កម្ពុជា​ស្វែងរក​ជំនួយ​ដើម្បី​អោយ​មានការ​វិនិយោគ​ចិន​នៅ​កម្ពុជា​កាន់តែ​ច្រើន ហើយ ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។

ដោយ​កម្ពុជា​ជា​មិត្ត​ដែកថែប​របស់​ចិន លោក ស៊ី នឹង​មិន​ធ្វើ​អោយ​កម្ពុជា​ខកចិត្ត​ឡើយ​នៅ​ក្នុង​ទស្សនកិច្ច​ដ៏​សំខាន់​របស់​លោក​នៅ​កម្ពុជា​។ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​គូសបញ្ជាក់​ជា​ថ្មី​អំពី​ទំនាក់ទំនង​ដែកថែប​ដ៏​រឹង​មាំ និង កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​សំខាន់​ៗ​។

ក្នុង​នោះ ការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ទំនងជា​នឹង​ស្ថិត​នៅ​ក្នុង​របៀប​វារ​:​ផង​ដែរ ខណ​:​ដែល​ទាំង​កម្ពុជា​និង​ចិន​សុទ្ធតែ​រង​សម្ពាធ​ធ្ងន់​នៃ​ការ​ដាក់​ពន្ធ​ពី​អា​មេ​រិ​ក​។

ទោះបី​ក្នុង​រយ​:​ពេល​បី​ខែ​នេះ ពន្ធ​អា​មេ​រិ​ក​ចំពោះ​ទំនិញ​កម្ពុជា​ស្ថិត​នៅ​ត្រឹម​១០​ភាគរយ​សិន​ដោយ​រង់ចាំ​ការ​ចរចា​ក្តី អា​មេ​រិ​កបាន​គំរាម​ពន្ធ​រហូត​ដល់​៤៩​ភាគរយ​។ ដូច្នេះ កម្ពុជា​ត្រូវ​តែ​រក​ច្រក​គេច​ចេញពី​ព្យុះ​ភ្លៀង​នៃ​ពន្ធ​អា​មេ​រិ​ក​។

ចំណែក​ប្រទេស​ចិន​វិញ​រង​សម្ពាធ​ពន្ធ​ថ្មី​រហូត​ដល់​១៤៥​ភាគរយ បន្ទាប់​ពី​ការ​ផ្អាក​រយ​:​ពេល​បី​ខែ​។
ចិន​ទិញ​ទំនិញ​ពី​កម្ពុជា​តិច​ជាង​ច្រើន​ទំនិញ​កម្ពុជា​ទិញ​ពី​ចិន​។ ដូច្នេះ ចិន​ត្រូវ​បង្កើន​ការ​ទិញ​ទំនិញ​ពី​កម្ពុជា ដើម្បី​ជួយ​ធ្វើ​អោយ​មាន​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​និង​ជួយ​កម្ពុជា​នៅ​ចំពោះ​មុខ​ភាព​មិន​ប្រាកដប្រជា​ជ​នៃ​ស្ថានភាព​ពាណិជ្ជកម្ម​ពិភពលោក​ពិសេស​ជាមួយ​ប្រទេស​អា​មេ​រិ​ក​។

កាលពី​ឆ្នាំ​២០២៤ កម្ពុជា​បា​ទិញ​ទំនិញ​ចិន​រហូត​ដល់​ជិត​១០​ពាន់​លាន​ដុល្លារ ខណ​:​ដែល​ចិន​ទិញ​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ជាង​១,៣​ពាន់​លាន​ដុល្លារ​។

របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានអោយ​ដឹង​ថា​ក្នុង​រយ​:​ពេល​១១​ខែ​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ពី​ចិន​រហូត​ដល់​៩៧៦៣​លាន​ដុល្លារ ហើយ​នាំ​ចេញ​ទំនិញ​ទៅ​ចិន​ត្រឹមតែ​១៣១៥​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​របស់​លោក ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង​នៅ​កម្ពុជា វា​នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ការ​ធ្វើ​អោយ​ជញ្ជីងពាណិជ្ជកម្ម​កាន់តែ​មាន​តុល្យភាព និង ស្នើ​អោយ​មិន​ចិន​ជួយ​បង្កើន​ទិញ​ទំនិញ​ពី​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ