ខេត្តសៀមរាប ៖ ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងដល់ខេត្តសៀមរាបកាលពីថ្ងៃទី១៤ ខែ មេសា ដើម្បីធ្វើជាព្រះរាជាធិបតីក្នុងការបួងសួងសុំសេចក្តីសុខចម្រើនដល់ប្រទេសកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដង្ហែព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប(អាកាសយានដ្ឋានចាស់) ដែលព្រះអង្គយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបួងសួងសុំសេចក្តីសុខចម្រើន ជូនដល់ព្រះរាជាណាចក្រកម្ពុជា។
ប្រជាជនកម្ពុជាយ៉ាងច្រើនកុះករបានធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីចូលរួមកម្សាន្តព្រឹត្តិការណ៍អង្គរសង្ក្រាន។
ជាមួយគ្នានោះ ប្រជាជនកម្ពុជាក៏បានធ្វើដំណើរទៅកាន់ស្រុកកំណើតនៅតាមខេត្តនានាដើម្បីជួបជុំគ្រួសារសប្បាយបុណ្យចូលឆ្នាំពីថ្ងៃទី១៤ដល់១៦ខែមេសាផងដែរ៕

ចែករំលែកព័តមាននេះ