ដឹងមូលហេតុហើយ! ករណីឆេះអូប័រ នៅខេត្តកំពត របួសធ្ង.ន់៣នាក់
- កំពត
ខេត្តកំពត ៖ តាមប្រភពពីនាយកដ្ឋាន បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤និង៣៧ នាទីល្ងាច…
ខេត្តកំពត ៖ តាមប្រភពពីនាយកដ្ឋាន បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤និង៣៧ នាទីល្ងាច…
ខេត្តកំពត ៖ តាមប្រភពពីនាយកដ្ឋាន បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤និង៣៧ នាទីល្ងាច មានករណីអគ្គីភ័យឆាបឆេះអ៊ូប័រ នៅចំណុចភោជនីយ៍ដ្ឋាន ហេងរស្មី ដែលស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង កំពត ខេត្តកំពត ។
ក្នុងហេតុការណ៍ខាងលើ បណ្តាលឲ្យខូចខាតអ៊ូប័រចំនួន២គ្រឿង និងរងរបួសធ្ងន់មនុស្សប្រុសចំនួន ០៣ នាក់ រួមមាន៖
១- ឈ្មោះ យូ សុះ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់ កណ្តាល ក្រុងកំពត ខេត្តកំពត។
២- ឈ្មោះ ជិន រត្ន័ធី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
៣- ឈ្មោះ ផន ភក្តី ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ចំពោះមូលហេតុ ៖ ករណីនេះបណ្តាលមកពីជាងជួសជុលម៉ាស៊ីនបូមសាំងចេញសំអាតរ៉េសាវ័រ ទេីបបណ្តាលឲ្យមានការឆាបឆេះកើតឡើងតែម្តង។
ក្នុងករណីខាងលើនេះកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញប្រតិបត្តិការពន្លត់ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត បានរលត់ជាស្ថាពរនៅវេលាម៉ោង ១៩:១៥ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕
ចែករំលែកព័តមាននេះ