ក្រុមហ៊ុននំមីដាសទទួលបានរាជានុញ្ញាតពីសម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស់ ចូលរួមចែករំលែកក្តីស្រលាញ់ក្នុងឱកាសយាងសួរសុខទុក្ខ និងចែកព្រះរាជអំណោយដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧
- ភ្នំពេញ
ខេត្តសៀមរាប ៖ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមា ជិកឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ស្តេចយាងសួរសុខទុក្ខវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប និងសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវថវិកាដល់មន្ទីរពេទ្យ និងយាងសួរសុខទុក្ខ ព្រមទាំងចែកព្រះរាជអំណោយដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ ។

អមព្រះរាជដំណើរដោយព្រះនាងនរោត្តម ជេនណា ក្នុងការយាងសួរសុខទុក្ខ និងចែកព្រះរាជអំណោយដ៏ថ្លៃថ្លានេះផងដែរ ក្រុមហ៊ុននំមីដាស ក៏បានសូមរាជានុញ្ញាតចូលរួមចំណែកក្នុងការឧបត្ថម្ភនំ និងថវិកាមួយចំនួនដល់អ្នកជំងឺផងដែរ ដើម្បីក្ដីស្រលាញ់ ដើម្បីមនុស្សធម៌ ដែលសរបញ្ជាក់ពីពាក្យថា《ខ្មែរស្រលាញ់ខ្មែរ»សប្បុរសធម៌មីដាស នៅតែបន្តជានិច្ច!!។

សូមបញ្ជាក់ផងដែរថា នេះជាសកម្មភាពចែករំលែកក្តីស្រលាញ់លើកទី២៦ របស់ក្រុមហ៊ុននំ មីដាស នៃកម្មវិធីសប្បុរសធម៌មីដាស ហើយក៏នៅតែបន្តជានិច្ច ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាក។

ក្រុមហ៊ុន នំមីដាស មានសាខានៅបណ្តាប្រទេសផ្សេងដូចជា៖ ប្រទេសចិន ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសកម្ពុជា និងប្រទេសថៃ។ ផលិតផលរបស់ក្រុមហ៊ុន មីដាស សុទ្ធតែត្រូវបានឆ្លងកាត់ការយកចិត្តទុកដាក់ខ្ពស់ទៅលើផ្នែកអនាម័យ ជាមួយការជ្រើសរើសយ៉ាងម៉ត់ចត់នូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជនក្នុងការបរិភោគ ។

បច្ចុប្បន្ន, ផលិតផលនំរបស់ ក្រុមហ៊ុននំ មីដាស មានដូចជា៖ នំដំឡូងបារាំង, នំបន្ទះហឹរ, សណ្តែកដីរុំម្សៅបំពង, នំអង្ករធម្មជាតិ, នំប៉័ង ។ល។ ដែលជាផលិតផលកម្រិតស្តង់ដាអន្តរជាតិ គុណភាពខ្ពស់ មិនប៉ះពាល់សុខភាព ៕ អត្ថបទ៖ សហការ












ចែករំលែកព័តមាននេះ