ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​កំ​បូល ឃាត់​ម៉ូតូ​០១​គ្រឿង កៃ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​លក្ខណៈ​បច្ចេកទេស

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ឃាត់​ម៉ូតូ​ប្រើប្រាស់​បំពង់​ស៊ី​មុំ​ា​ង​កៃ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ចំនួន​០១​គ្រឿង ដែល​បង្ក​ជា​សំឡេង​បំពង​រំខាន​ដល់​អ្នក​ដទៃ និង​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ។

សមត្ថកិច្ច​បាន​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​អ្នក​បើ​បរ​ម៉ូតូ និង​តម្រូវ​ឱ្យ​ម្ចាស់​ម៉ូតូ​យក​បំពង់​ស៊ី​ម៉ាំង​ដើម​មក​ដោះ​ដូរ ដើម្បី​ប្រគល់​ម៉ូតូ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕