សម្តេចធិបតីប្រកាសស្វាគមន៍ចំពោះសាលាឯកជននានាបើកការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស(TVET)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាស ស្វាគមន៍ចំពោះការបើកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) នៅតាមសាលាឯកនានា ដែលជាការចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ។
ថ្លែងក្នុងពិធី «ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយ សៀ» នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះ៖ «ខ្ញុំស្វាគមន៍ចំពោះការខិតខំរៀបចំបន្ថែមបើកវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេក(TVET) ពីវិស័យឯកជន រួមជាមួយក្រសួងការងារ ដើម្បីបង្កើតឱកាសគុណភាពសមត្ថភាពដល់ប្រជាពលរដ្ឋយុវជនមានឱកាសរៀនសូត្រ» ។
សម្តេចធិបតីបានបន្ថែមនេះជាការផ្តល់ឱកាស និងបើកចំហរចក្ខុវិស័យសម្រាប់រាជរដ្ឋាភិបាលក្នុងការធ្វើយ៉ាងណាធានាគុណភាព ។ សម្តេចធិបតីក៏ស្នើសុំដល់សាលាឯកជនទាំងអស់កុំធ្វើការប្រកួតប្រជែងគ្នាដោយយកតែបរិមាណ ត្រូវធ្វើយ៉ាងណាឲ្យសិស្សមានសមត្ថភាពគ្រប់គ្រាន់មុនចេញពីសាលា ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ការធានាគុណភាពពិតប្រាកដ ការពង្រីក ការងារត្រូវមានសមត្ថភាព ។ ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ការវិនិយោគនៅក្នុងសុខាភិបាលជារឿងសំខាន់ ហើយយើងក៏ស្វាគមន៍ចំពោះការចូលរួមពីវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេសផងដែរ ៕

ចែករំលែកព័តមាននេះ