ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពតានតឹងរីករាលដាល៖ អ៉ីរ៉ង់បើកការវាយប្រហារដោយ​មីស៊ីល និងដ្រូនលើទឹកដីហ្ស៊កដានី និងគុយវ៉ែត បណ្ដាលឱ្យទា​ហាន​អាមេរិក​បាត់បង់ជីវិត

9 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ស្នូរ​ស៊ី​រ៉ែ​ន​បាន​លាន់ឮ​នៅ​ក្រុង​អា​ម៉​ង់​ នា​ថ្ងៃ​ទី​២០​ កក្កដា ហើយ​កងទ័ព​ហ្ស័​ក​ដា​នី​អះអាង​ថា បាន​បាញ់​ទម្លាក់​
មី​ស៊ី​លអ៉ី​រ៉​ង់​៣​គ្រាប់​ ។ កាលពី​ថ្ងៃ​ទី​១៧​ កក្កដា​ ទាហាន​អា​មេ​រិ​ក​២​នាក់​ស្លាប់ ដោយ​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់​លើ​មូលដ្ឋាន​អាកាសចរណ៍​MUWAFFAQ SALTI ឬ​មូលដ្ឋាន AZRAQ​ ប្រទេស​ហ្ស៊​ក​ដា​នី​ ។ ទាហាន​អា​មេ​រិ​ក​ម្នាក់​ទៀត ​នៅ​តែ​បាត់​ខ្លួន​ក្រោយ​ការ​វាយ​ប​ប្រហារ​ទាំងនេះ​ ។

តាម​ទូរទស្សន៍​រដ្ឋ​អ៉ី​រ៉​ង់​ថា យើង​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​សំដៅ​បណ្ដា​យន្តហោះ​អា​មេ​រិ​ក នៅ​ព្រ​លាន​យន្តហោះ​អាកា​
បា បណ្ដាល​ឲ្យ​យន្តហោះ​ជា​ច្រើន​គ្រឿង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ទូរទស្សន៍​រដ្ឋ​អ៉ី​រ៉​ង់​។ យោង​តាម​បណ្ដា​អ្នកជំនាញ​ការ​ថា ការ​បង្កើន​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង​ទាំងនោះ លើ​ដែនដី​ហ្ស៊​ក​ដា​នី​ជា​ការ​ឆ្លើយ​តប​ចំ​ពោះការ​ពង្រឹង​តួនាទី​របស់​កងទ័ព​អា​មេ​រិ​ក​​នៅ​ទីនោះ​ ។

ទាហាន​អា​មេ​រិ​ក​ប្រមាណ​៤០០០​នាក់ ដាក់​ពង្រាយ​នៅ​លើ​ដែនដី​ហ្ស៊​ក​ដា​នី​។ ម្យ៉ាងទៀត​តាម​រយៈ​កិច្ចព្រមព្រៀង​មួយ កង​ទាហាន​អា​មេ​រិ​ក​អាច​ចេញចូល​ដោយ​គ្មាន​បញ្ហា ក្នុង​មូលដ្ឋាន​យោធា​ច្រើន​ទៀត​របស់​ហ្ស៊​ក​ដា​នី​។ កាលពី​ឆ្នាំ​២០២៥​ហ្ស៊​ក​ដា​នី​បាន​ទទួល​ជំនួយ​១,៤៥​ពាន់​លាន​ដុល្លារ​។ អ៉ី​រ៉​ង់​បង្កើន​ការ​វាយប្រហារ​លើ​ហ្ស៊​ក​ដា​នី ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​អា​យ៉ង​របស់​អា​មេ
​រិ​ក​និង​អ៊ី​ស្រា​អែ​ល​ ។ ម្យ៉ាងទៀត​ ហ្ស៊​ដា​នី​ជា​ប្រទេស​អា​រ៉ាប់​តែ​មួយ​គត់ ដែល​ប្រកាស​ជា​សាធារណៈ​ថា ​ជួយ​បាញ់​ទម្លាក់​បណ្ដា​មី​ស៊ី​លអ៉ី​រ៉​ង់​បាញ់​សំដៅ​អ៊ី​ស្រា​អែ​ល ។

ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់​លើ​ហ្ស៊​ក​ដា​នី​ ក៏​បង្ហាញ​ដែរ​ពី​សមត្ថភាព​យោធា​អ៉ី​រ៉​ង់ ដែល​ពេល​នេះ​អាច​បាញ់​មីស៊ី​ល​បាលី​ស្ទិ​កបាន​ចម្ងាយ​ដល់​ជាង​១០០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ខ្លួន​ ។ វា​ក៏​បង្ហាញ​ផង​ដែរ​ ពី​ការ​ភូត​កុហក​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​
ណា​ល់​ត្រាំ​ដែល​បំផ្លើស​ថា អា​មេ​រិ​កបាន​កម្ទេច​អស់ហើយ​សមត្ថភាព​យោធា​អ៉ី​រ៉​ង់​។

​ដ្រូ​ន​និង​មី​ស៊ី​លអ៉ី​រ៉​ង់​បាន​វាយប្រហារ​ខ្លាំងក្លា​លើ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ប្រទេស​ហ្ស៊​ក​ដា​នី​កាលពី​ថ្ងៃ​ទី​១៧ ​កក្កដា​។ មេដឹកនាំ​កំពូល​អ៉ី​រ៉​ង​មុន​នេះ​ បាន​ព្រមាន​ផ្ដល់​មេរៀន​ដែល​មិន​អាច​បំភ្លេច​បាន​ថែម​ទៀត ប្រសិនបើ​អា​មេ​រិ​ក​បន្ត​វាយប្រហារ​ប្រឆាំង​អ៉ី​រ៉​ង់​។ មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​រូប​នោះ​បាន​ព្រមាន​ពី​ការ​ផ្ដល់​មេរៀម​មិន​ត្រឹមតែ​អា​មេ​រិ​ក​ទេ តែ​ដល់​បណ្ដា​សម្ព័​ន្ថ​មិត្ត​អា​មេ​រិ​ក​ក្នុង​តំបន់​ទៀត​ផង​។

ក្រៅពី​វាយប្រហារ​លើ​ហ្ស៊​ក​ដា​នី​តាម​អាជ្ញាធរ​គុយ​វ៉ែត​ថា កាលពី​ថ្ងៃ​ទី​១៨ ​កក្កដា​ មានការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់ បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ដល់​រោង​ច្រក​ចម្រាញ់​ទឹកសមុទ្រ​មក​ជា​ទឹក​ស្អាត​មួយ​ និង​ទីតាំង​ប្រេងកាត​របស់​ខ្លួន​មួយ​កន្លែង​ ។ ការ​វាយប្រហារ​ទីតាំង​ប្រេងកាត​នោះ​ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រង​របួស ហើយ​រោងចក្រ​ចម្រាញ់​ទឹក​ត្រូវ​ភ្លើង​ឆាបឆេះ​ ៕