អ្នកបើកបរត្រូវដឹង ! តម្លៃប្រេងសាំង និងម៉ាស៊ូតផ្លាស់ប្តូរទៀតហើយ ចាប់ពីម៉ោង១រសៀលនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដែលត្រូវអនុវត្តប្រចាំសប្ដាហ៍ ចាប់ពីវេលាម៉ោង ១:០០ រសៀល ថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងនោះ តម្លៃលក់រាយប្រេងឥន្ធនៈត្រូវបានកំណត់ដូចខាងក្រោម ៖
-ប្រេងសាំងធម្មតា៖ ៤ ៣០០ រៀល / លីត្រ
-ប្រេងម៉ាស៊ូត ៖ ៤ ៩៥០ រៀល / លីត្រ

ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេស ឱ្យចូលរួមអនុវត្តតាមតម្លៃដែលបានកំណត់នេះឱ្យបានត្រឹមត្រូវ ចាប់ពីវេលាម៉ោង ១:០០ រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ ៕

ចែករំលែកព័តមាននេះ