ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ខេត្ត​មក​លេង​ប្រពន្ធ​​នៅ​ភ្នំពេញ បាន​២​យប់​ស្រាប់តែ​ប្រទះ​ឃើញ​ប្តី​ដេក​ស្លា.ប់ក្នុងបន្ទប់ជួល​

37 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​មក​ពី​ខេត្ត មក​លេង​ប្រពន្ធ​នៅ​បន្ទប់​ជួល​បាន​២​យប់ ស្រាប់តែ​ប្រពន្ធ​មក​ពី​ធ្វើការ​វិញ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល ផ្អើល​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កោសល្យវិច័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២០​ខែកក្កដា​ឆ្នាំ​២០២៦ នៅ​ចំនុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​ដេក​ស្លាប់​មានឈ្មោះ ហ៊ុ ខុន អាយុ ២៦​ឆ្នាំ មានស្រុក​កំណើត ភូមិ​ព្រៃ​ព្រំ​១ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ទើប​មក​ពី​ស្រុក ខេត្តបាត់ដំបង ដើម្បី​មក​លេង​ប្រពន្ធ​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ។​ លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ បាន​ចេញ​ធ្វើការ​រោងចក្រ​ត្រលប់​ទៅ​បន្ទប់​ជួល​វិញ ហើយ​បើកទ្វារ​ទៅ ក៍​ឃើញ​បុរស​ជា​ប្តី បាន​ដេក​បាត់​មាត់​បាត់​ក មិន​ថា​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ទើប​នាំ​គ្នា​ឆោឡោ ផ្អើល​ដល់​ពលរដ្ឋ​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ផង​ដែរ ។

ករណី​នេះ​សមត្ថកិច្ច​មូលដ្ឋាន ក៍បាន​បន្ត​ទាក់ទង​ផ្នែក​ជំនាញ​កោសល្យវិច័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អោយទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព​ជន​រង​គ្រោះ​ផង​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត ចំពោះ​មូលហេតុ មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ តែ​ប្រជាពលរដ្ឋ​សង្ស័យ​ថា​អាច​ខ្យល់គរ (​គាំងបេះដូង​)  ៕