ចិន-ហ្វ៊ីលីពីន ៖ បន្ទាប់ពីឧប្បត្តិហេតុមួយ រវាងកងឆ្មាំឆ្នេរសមុទ្រចិន និងហ្វ៊ីលីពីនក្នុងសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ កក្កដា បានថ្កោលទោសចំពោះសកម្មភាពដ៏គ្រោះថ្នាក់របស់ក្រុងប៉េកាំង ។

ភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង នាំឲ្យមានប្រតិកម្មថ្មីរបស់អាមេរិក ។ កាលពីថ្ងៃទី២០ កក្កដា ក្រសួងការបរទេសអាមេរិក បានបរិហារក្នុងសេចក្ដីប្រកាសមួយថា វាជាសកម្មភាពដ៏គ្រោះថ្នាក់ និងបំពានរបស់ចិន ក្រោយការប៉ះទង្គិចគ្នាជាមួយកងម៉ារីនហ្វ៊ីលីពីន បណ្ដាលឲ្យឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីនម្នាក់របួស ។
ចំណែកកងទ័ពហ្វ៊ីលីពីនវិញ បានចោទប្រកាន់កងឆ្មាំឆ្នេរសមុទ្រចិនថា បានធ្វើឲ្យរបួសនាវិកម្នាក់ កាលពីថ្ងៃទី២០ កក្កដា ពេលកងឆ្មាំឆ្នេរសមុទ្រចិនចូលមកកៀកប៉ុស្តិ៍ជួរមុខមួយ ស្ថិតក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង។
ចិនបានបដិសេធការចោទប្រកាន់នោះដោយអះអាងក្នុងសេចក្ដីប្រកាសមួយថា ការបកស្រាយរបស់ហ្វ៊ីលីពីន គឺជាការបំភ្លៃការពិតទាំងស្រុង ៕

ចែករំលែកព័តមាននេះ