ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកដែលចូលចិត្តបោកខោអាវពេលយប់ គួរដឹង ៤ចំណុចនេះ ដើម្បីកុំឱ្យខោអាវក្លាយជាក្លិនស្អុយ និងម៉ាស៊ីនខូចលឿន​

17 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការបោកខោអាវពេលយប់មិនបង្កគ្រោះថ្នាក់ឡើយ ប្រសិនបើធ្វើត្រឹមត្រូវ។

អ្នកជំនាញណែនាំថា គួរយកខោអាវចេញពីម៉ាស៊ីនឱ្យបានឆាប់ក្រោយបោករួច កុំដាក់ខោអាវច្រើនពេកក្នុងមួយលើក បើកទ្វារម៉ាស៊ីនឱ្យមានខ្យល់ចេញចូល និងជ្រើសរើសកម្មវិធីបោកឱ្យសមនឹងប្រភេទខោអាវ។

ការទុកខោអាវសើមក្នុងម៉ាស៊ីនយូរ អាចបង្កឱ្យមានក្លិនស្អុយ បាក់តេរី និងផ្សិត ខណៈការបោកលើសចំណុះអាចធ្វើឱ្យសម្អាតមិនបានល្អ និងប៉ះពាល់ដល់អាយុកាលម៉ាស៊ីន។ ការថែទាំតូចៗទាំងនេះ អាចជួយឱ្យខោអាវស្អាត និងម៉ាស៊ីនប្រើបានយូរ៕