ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​កំពង់ស្ពឺ​ឆ្នាំ​២០២៥​នេះ មានការ​រៀបចំ​ពិធី​កម្សាន្ត​ល្បែង​ប្រជាប្រិយ​ជាច្រើន​ប្រភេទ

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ សង្ក្រាន្ត​កំពង់ស្ពឺឆ្នាំ​២០២៥ បាន​និង​កំពុងធ្វើការ​សាងសង់​សម្រេច​លទ្ធផល​បាន​ ជាង៩០%​ហើយ ដើម្បី​ត្រៀម​ចូលរួម​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​នឹង​បែងចែក​ជា១១​តំបន់ ដែល​អាច​បម្រើ​ដល់​ការ​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ យុវវ័យ និង​ទេសចរណ៍​ជាតិអន្តរជាតិ​។…

ខេត្តកំពង់ស្ពឺ​ ៖ សង្ក្រាន្ត​កំពង់ស្ពឺឆ្នាំ​២០២៥ បាន​និង​កំពុងធ្វើការ​សាងសង់​សម្រេច​លទ្ធផល​បាន​ ជាង៩០%​ហើយ ដើម្បី​ត្រៀម​ចូលរួម​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​នឹង​បែងចែក​ជា១១​តំបន់ ដែល​អាច​បម្រើ​ដល់​ការ​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ យុវវ័យ និង​ទេសចរណ៍​ជាតិអន្តរជាតិ​។

លោក ជាម ច​ន្ទ័​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​សង្ក្រាន្ត​កំពង់ស្ពឺ​ឆ្នាំ​នេះ​ ពិតជា​មានកម្ម​វិធី​ពិសេស​ជា​ច្រើន​សម្រាប់​បង្ក​លក្ខណៈ​សប្បាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ហើយ​នៅ​ពេល​រាត្រី​ក៏​មានការ​បាញ់​កាំជ្រួច​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ផង​ដែរ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥​ខាង​មុខ​នេះ​។

អភិបាលខេត្ត​កំពង់ស្ពឺ លោក ជាម ច​ន្ទ័​សោភ័ណ បាន​បញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត រដ្ឋបាល​ខេត្ត​បាន​ត្រៀម​ជា​ស្រេច​នូវ​កម្លាំង​សមត្ថកិច្ច​ទាំង ២​ប្រភេទ មាន​នគរបាល និង​កម្លាំង​អាវុធហត្ថ​ជិត ២​ពាន់​នាក់ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ យុវជន យុវនារី ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​បាន​លេង​កម្សាន្ត​ដោយ​គ្មាន​ក្តី​បារម្ភ​។

ក្នុង​កម្លាំង​ការពារ​ប្រមាណ​ជិត ២​ពាន់​នាក់​នោះ មាន​ប្រមាណ​ជិត​៩០% ត្រូវ​បាន​បង្កប់​នៅ​ក្នុង​ហ្វូង​មហាជន​ក្នុង​រូបភាព​ស៊ី​វិល ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល និង​ទាន់​ហេតុការណ៍​ក្នុង​ការ​បង្ក្រាប​ជន​ឱកាសនិយម​ដែល​ឆ្លៀតពេល​បង្ក​អសន្តិសុខ និង​លួច​ឆក់​ទ្រព្យសម្បត្តិ​ពេល​កំពុង​តែ​សប្បាយ​។

ចំពោះ​ជន​ឆ្លៀតឱកាស​នេះ​ដែរ លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រកាស​ថា នឹង​មិន​លើកលែង​ឱ្យ​ទេ នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន ត្រូវ​តែ​អនុវត្ត​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​។ ដូច្នេះ​ជន​ឱកាសនិយម​ទាំងអស់​គួរតែ​ប្តូរ​ទិស​ដៅ ឬ​កែប្រែ​គម្រោង​ដែល​ចង់​បង្ក​អសន្តិសុខ ឬ​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​រក​ផលប្រយោជន៍​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ