ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត«ឆ្នាំម្សាញ់»នឹងចូលវេលាទៀបភ្លឺ! តើទេវតាឆ្នាំថ្មីមានព្រះនាមអ្វី?

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៥ នេះ​នឺ​ង​ប្រារព្ធ​ឡើង​រយៈពេល ៣ ថ្ងៃ គឺ ចាប់ផ្តើម​ពី​ថ្ងៃ​ទី…

រាជធានីភ្នំពេញ ៖ បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៥ នេះ​នឺ​ង​ប្រារព្ធ​ឡើង​រយៈពេល ៣ ថ្ងៃ គឺ ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៤ ១៥ និង​១៦ ខែមេសា ដ៏​ខ្លី​ខាង​មុ​នេះ​។ មហាសង្ក្រាន្ត ឆ្នាំម្សាញ់ នឹង​ចូល​មក​វេលា​ទាប​ភ្លឺ ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៥​។

យោង​តាម​សៀវភៅ​មហាសង្ក្រាន្ត ស​ង្ត្រា​ន្ត​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់​សប្តស័ក ព​.​ស ២៥៦៩ គ​.​ស ២០២៥ របស់ ឯកឧត្តម អ៊ឹម បុរិន្ទ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បានឱ្យ​ដឹង​ថា គណនា​ឆ្នាំម្សាញ់​ឥឡូវនេះ​សង្ក្រាន្ត​ចូល​នៅ​ថ្ងៃ​ចន្ទ ២​រោច​ខែចេត្រ ត្រូវ​នឹង ថ្ងៃ​ទី​១៤ ខែមេសា គ្រឹ​ស្ត​សករាជ​២០២៥ វេលា​ម៉ោង​០៤​ម៉​៤៨​នាទី​។

ពេល​នោះ​ព្រះ អាទិត្យ​ចេញពី​មីនរាសី ទៅ​ឋិត​នៅ​ឯ​មេសរាសី តាម​ផ្លូវ​គោ​វិ​ថី គឺ​ផ្លូវ​កណ្តាល​មាន​ទេវ ធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះ​នាម គោ​រាគៈ​ទេវី ជា​រាជបុត្រី​ទី​២​នៃ​កបិល មហាព្រហ្ម គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា​។

បើ​តាម​តម្រា​ទេពធីតា​មហាសង្ក្រាន្ត ៖ បើ​សង្ក្រាន្ត​ចំ​ថ្ងៃ ច​ន្ទ័ នោះ​ទេពធីតា​ព្រះ​នាម គោ​រាគៈ​ទេវី ជា​បុត្រី​ទី ២ នៃ​កបិល​មហាព្រហ្ម​។ ដោយ​៖ ទ្រង់​អម្ពរ​ពណ៌ : លឿង លម្អ​ព្រះ​ការ​ណ៌ : ទ្រង់​សៀតផ្កា​អង្គាបុស្ប អាភរណៈ : ទ្រង់​ពាក់​កែវ​មុក្តា ភក្សាហារ : ទ្រង់​សោយ​តេ​លំ (​ប្រេង​) ព្រះ​ហត្ថ​ស្តាំ : ទ្រង់​ព្រះ​ខ័នព្រះ​ហត្ថ​ឆ្វេង : ទ្រង់​ឈើច្រត់ ពាហនៈ : ព្យគ្ឃៈ (​ស្តេចខ្លា​) ជា​យានជំនិះ បន្ទាប់​ទើប​ទ្រង់​នាំ​អស់​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ កាន់​គុហា​កែវ ធម្ម​មាលី នាទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ជាទី​តំកល់​ទុក​នូវ​ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​តំកល់​លើ​ពានមាស​នាំ​មក​ដង្ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​រាជ តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី​។

ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ​ហើយ ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់ទឹក​អនោតត្ត​មហា​ស្រះ ដែល​មានទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧ ត្រជាក់​ក្សេមក្សាន្ត ព្រះរាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ៗ ព្រះ​អង្គ​ក្នុង​ភគវតី​សភា សាលា​ដែល​ព្រះ​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល​ឱ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួស្តី​ជ័យ​មង្គល​ជន្មាយុ​យឺនយូរ ដល់​ទេវតា​និង​មនុស្ស​សត្វ​ផង​ទាំងឡាយ តាំងពី​ឆ្នាំ​ថ្មី​ចូល​មកនេះ​បាន​ទូលំទូលាយ​សុខក្សេមក្សាន្ត​តរៀង​ទៅ​។
ថ្ងៃ​ចន្ទ ២​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ខែមេសា​គ​.​ស​.២០២៥​វេលា​ម៉ោង​០៨ និង​៤៨​នាទី​ទៀប​ភ្លឺ ជា​ថ្ងៃ​ចូល​ឆ្នាំ (​វារៈ​មហាសង្ក្រាន្ត​)​។

ថ្ងៃ​អង្គារ​៣​រោច​ខែចេត្រ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា​គ​.​ស​.២០២៥​ជា​វារៈ​វ​ន័​បត​។ ថ្ងៃ​ពុធ ៤​រោច ខែចេត្រ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា​គ​.​ស​.២០២៥​វេលា ម៉ោង​០៨ និង​២៧​នាទី ៣៦​វិនាទី ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត​បី​ថ្ងៃ ស្រេច​បរិបូណ៌​ចូល ជាស​កល ឆ្នាំម្សាញ់ សប្តស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧​តទៅ​។

នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ រៀបចំ​ពលីការ គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតន ត្រ័យ និង​ទទួល ស្វាគមន៍ ទេវបុត្រ​ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អ​ន្យ​តិ​រី​យ​ជា​ចិត្តអប្រីយ៍ ជាប់​ដោយ​គំនុំ​គុំ​គួ​ន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះស្រឡះ តាំង ចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យ សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទ សាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី នេះ​តរៀង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ