ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិរី​បី​ប្រការ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រណិបត្តិ

2 ថ្ងៃ មុន
  • ភ្នំពេញ

ក្នុងពេលបុណ្យចូលឆ្នាំខ្មែរនេះ លោក ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការដែលធ្លាប់ជាព្រះសង្ឃដ៏ល្បីមួយអង្គបានលើកឡើងអំពីសិរីបីប្រការដែលធ្វើអោយពលរដ្ឋកម្ពុជាក្លាយជាមនុស្សល្អក្នុងសង្គម។ លោក ជួន កក្កដា បានសរសេរតាមហ្វេសប៊ុករបស់លោកដូចខាងក្រោមនេះ ។…

ក្នុងពេលបុណ្យចូលឆ្នាំខ្មែរនេះ លោក ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការដែលធ្លាប់ជាព្រះសង្ឃដ៏ល្បីមួយអង្គបានលើកឡើងអំពីសិរីបីប្រការដែលធ្វើអោយពលរដ្ឋកម្ពុជាក្លាយជាមនុស្សល្អក្នុងសង្គម។

លោក ជួន កក្កដា បានសរសេរតាមហ្វេសប៊ុករបស់លោកដូចខាងក្រោមនេះ ។ តើសិរីបីប្រការនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីសំដៅលើអ្វីទៅ? សិរីបីប្រការនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីសំដៅលើ៖

១.សិរីសួស្តីពេលព្រឹក ៖

-ន័យត្រង់ ស្ថិតនៅត្រង់មុខ ព្រោះមនុស្សតែងលុបលាងមុខ ។

-ន័យធៀប ស្ថិតនៅត្រង់មាត់ គឺសំដៅលើពាក្យសំដីល្អ (មិនកុហក មិនញុះញង់ មិននិយាយពាក្យអាក្រក់ និងមិននិយាយពាក្យរោយរាយឥតប្រយោជន៍)

២-សិរីសួស្តីពេលថ្ងៃត្រង់ ៖

-ន័យត្រង់ ស្ថិតនៅត្រង់ទ្រូង ព្រោះមនុស្សតែងលាងទ្រូង ឬងូតទឹក។

-ន័យធៀប ស្ថិតនៅត្រង់ចិត្ត សំដៅលើការគិតល្អ (មិនសំឡឹងចង់បានទ្រព្យគេ មិនព្យាបាទគេ និងមានសម្មាទិដ្ឋិ)។

៣-សិរីសួស្តីពេលព្រលប់ ៖

– ន័យត្រង់ ស្ថិតនៅត្រង់ជើង ព្រោះមនុស្សតែងលាងជើង។

– ន័យធៀប ស្ថិតនៅត្រង់កាយ គឺសំដៅដល់ការធ្វើល្អតាមផ្លូវកាយ (មិនសម្លាប់ មិនលួច និងមិនប្រព្រឹត្តខុសក្នុងកាម)។

ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍នៅពេលចូលឆ្នាំខ្មែរនេះ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់ ចង់ឲ្យកុលបុត្រទាំងឡាយរៀនគិត រៀនពិចារណា រកឲ្យឃើញសិរីពិតប្រាកដ កុំឲ្យចេះតែជឿផ្តេសផ្តាស។​

សរុបមក​ គឺគាត់ចង់បង្រៀនអំពីកម្មបថ១០​ ដោយមានរឿងជាឧទាហរណ៍។ សិរីទាំងបី សុទ្ធតែកើតអំពីអំពើរបស់ខ្លួន មិនមែនព្រោះការឲ្យពរអំពីនរណាម្នាក់ឡើយ។ បើខ្មែរស្គាល់អំពីប្រភពនៃការសាងសិរីដោយខ្លួនឯង ប្រាកដជាសម្បូរមនុស្សល្អនៅក្នុងសង្គម។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ