ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​រក​ឃើញ​អ្នក​នៅ​រស់​ពី​ហេតុ​ការណ៍​រញ្ជួយ​ដី

3 ថ្ងៃ មុន

ទី​ក្រុង​បាងកក​៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​​​​បន្ត​រើ​កកាយ​គំនរ​បាក់​បែក​នៃ​អគារ​ដែល​បាក់​រលំ​ដោយ​សារ​ការ​រញ្ជួយ​ដី​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា​ដោយ​សេចក្ដី​សង្ឃឹម​ថា​អាច​នឹង​រក​ឃើញ​អ្នក​នៅ​​រស់​​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍ មនុស្ស​សរុប១​០៣​នាក់រង​គ្រោះ​ពី​ហេតុ​ការណ៍​នេះ។ ចំនួន​អ្នក​ស្លាប់​កើន​ដល់​៣៥​នាក់ គិត​ទាំង​​សាក​សព​​៨​នាក់​ដែល​ទើប​តែ​រក​ឃើញ​​នៅ​ថ្ងៃ​សៅរ៍​​​។ ដូច្នេះ សាក​សព​មាន​សភាព​ស្អុយ​រលួយ​​ខ្លាំង​មែន​ទែន​ព្រោះ​ហេតុ​ការណ៍​នេះ​កន្លង​ផុត​ទៅ​ជាង​២​អាទិត្យ​ទៅ​ហើយ​។ ក្រៅ​ពី​នេះ​…

ទី​ក្រុង​បាងកក​៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​​​​បន្ត​រើ​កកាយ​គំនរ​បាក់​បែក​នៃ​អគារ​ដែល​បាក់​រលំ​ដោយ​សារ​ការ​រញ្ជួយ​ដី​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា​ដោយ​សេចក្ដី​សង្ឃឹម​ថា​អាច​នឹង​រក​ឃើញ​អ្នក​នៅ​​រស់​​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍ មនុស្ស​សរុប១​០៣​នាក់រង​គ្រោះ​ពី​ហេតុ​ការណ៍​នេះ។ ចំនួន​អ្នក​ស្លាប់​កើន​ដល់​៣៥​នាក់ គិត​ទាំង​​សាក​សព​​៨​នាក់​ដែល​ទើប​តែ​រក​ឃើញ​​នៅ​ថ្ងៃ​សៅរ៍​​​។ ដូច្នេះ សាក​សព​មាន​សភាព​ស្អុយ​រលួយ​​ខ្លាំង​មែន​ទែន​ព្រោះ​ហេតុ​ការណ៍​នេះ​កន្លង​ផុត​ទៅ​ជាង​២​អាទិត្យ​ទៅ​ហើយ​។

ក្រៅ​ពី​នេះ​ មនុស្ស​៥៩​នាក់​ទៀត​នៅ​តែ​បន្ត​បាត់​ខ្លួន​នៅ​ឡើយ​។ ​ទោះ​បី​ពេល​វេលា​កន្លង​ផុត​ទៅ​យូរបន្តិច​មែន ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា​​ពួក​គេ​​អាច​នឹង​រក​ឃើញ​អ្នក​នៅ​រាន​មាន​ជីវិត​​​​។ ​ថ្ងៃ​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បើក​ការ​ស្រាវ​ជ្រាវ​នៅ​តំបន់​ប៊ី​ហ្វ័រ​​ និង​ស៊ី​វាន់ (Zone B4 & C1) បន្ទាប់​ពី​ទទួ​លបាន​សញ្ញា​ពី​ក្រុម​អង្កេត​តាម​ដាន​តាម​ប្រព័ន្ធ​កាំ​រស្មី​ថា​អាច​មាន​អ្នក​នៅ​រស់​នៅ​ម្ដុំ​នោះ​។ ជា​ពិសេស​ ពួកគេ​ទទួលសញ្ញា​ថា​ជន​រង​គ្រោះ​កំពុង​តែ​សន្លប់​ធំ​ ប៉ុន្តែ​នៅ​មាន​ដង្ហើម​ដក​នៅ​ឡើយ​​។​

តំបន់​ប៊ី​ហ្វ័រ​​នៅ​តែ​ជា​ចំណុច​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញា​ធរ​បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មក​ពី​ប្រទេស​អ៊ីស្រាអែល​ស្រាវ​ជ្រាវ​ឃើញ​​ថា​មាន​អ្នក​នៅ​រស់​នៅ​ម្ដុំ​ជណ្ដើរ​ឡើង​-​ចុះ​នៃ​អគារ។ អាជ្ញា​ធរ​ប្រាប់​ថា​គេ​បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ប្រភេទ​អេ​ស្កាវ៉ា​ទ័រ​​ដើម្បី​ជីក​កកាយ​គំនរ​បាក់​បែក​ជិត​ដល់​កន្លែង​ជន​រង​គ្រោះ​ទាំង​នោះ​​ហើយ​។ ប៉ុន្តែ​ការ​ជីក​កកាយ​នេះ​រាង​ពិបាក​បន្តិច​ដោយ​សារ​អគារ​នៅទី​នោះ​មាន​ផ្ទាំង​បេ​តុង​ធំ​ៗ​។

អាជ្ញា​ធរ​ប្រាប់​ថា​ចាប់​តាំង​ពី​មាន​ហេតុ​ការណ៍​រញ្ជួយ​ដី​នោះ​ ខ្លួន​ទទួ​លបាន​របាយ​ការណ៍ខូច​ខាត​អគារ និង​ផ្ទះ​សម្បែង​ជាង​១,៩​​​ម៉ឺន​ករណី​។ ក្នុង​នោះ អគារ​ ឬ​ផ្ទះ​ជាង​១,៧​ម៉ឺន​ករណី​ត្រូវ​បាន​វាយតម្លៃ​ថា​មិន​មាន​ការ​​ខូច​ខាត​ធ្ងន់​ធ្ងរ​ទេ អាច​បន្ត​ប្រើ​ការ​ និង​រស់​នៅ​​ក្នុង​នោះ​បាន​ត​ទៅ​ទៀត​។ ក្រៅ​ពី​នេះ​ ៣៨៧​ករណី​ស្ថិត​នៅ​ក្នុង​កម្រិត​ពណ៌​លឿង មាន​ន័យ​ថា​ខូច​ខាត​បន្តិ​ច​បន្តួច​ ត្រូវ​ការ​ជួស​ជុល​ខ្លះ​ៗ​ដើម្បី​ប្រើ​ការ​ឡើង​វិញ​។ ចំណែក​៣៤​ករណី​ស្ថិត​នៅ​ក្នុង​កម្រិត​ក្រហម​ មាន​ន័យ​ថា​រង​គ្រោះ​ធ្ងន់​ធ្ងរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ