អាជ្ញាធរភ្នំពេញ ត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋកម្សាន្តសង្ក្រាន្តវត្តភ្នំ
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃសៅរ៌ ទី១២ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃសៅរ៌ ទី១២ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃសៅរ៌ ទី១២ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ “សង្ក្រាន្តវត្តភ្នំ” ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី” ជាបុត្រីទី២របស់កបិលមហាព្រហ្ម ត្រូវបានក្រុមការងារជំនាញរដ្ឋបាលរាជធានីភ្នំពេញ, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានរៀបចំរួចរាល់ហើយ ដើម្បីទទួលឱ្យបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។
លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី១២ មេសានេះថា “សង្ក្រាន្តវត្តភ្នំ” នៅឆ្នាំថ្មីនេះ មានផ្ទាំងទស្សនីយភាពជាច្រើនប្លែកៗពីគ្នា ដែលរួមបញ្ចូលដោយរចនាបថខ្មែរដ៏ស្រស់ស្អាត ត្រូវបានរៀបចំរួចរាល់ សម្រាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ ព.ស ២៥៦៩ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីឱ្យបានអធឹកអធមនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំ មុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃ ក្នុងថ្ងៃចូលឆ្នាំ ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ ៕
ចែករំលែកព័តមាននេះ