ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម រដ្ឋាភិបាល​កម្ពុជា ​ថា​ត្រូវ​តែ​រក​វិធី​ដោះស្រាយ​ឱ្យ​បាន​លឿន ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ផលប្រយោជន៍​ជាតិ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ទទ្ទឹម​នឹង​ការ​ប្រឈម និង​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ជាស​កល ដែល​សហរដ្ឋអាមេរិក…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ទទ្ទឹម​នឹង​ការ​ប្រឈម និង​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ជាស​កល ដែល​សហរដ្ឋអាមេរិក កំពុង​មាន​វិធានការ​ពន្ធគយ​ទំនិញ​នាំ​ចូលពី​បណ្តា​ប្រទេស​នានា ជុំវិញ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​នោះ រដ្ឋាភិបាល​កម្ពុជា មិន​អាច​ប្រ​ងើយ​កន្តើយ​បាន​ឡើយ​ ត្រូវ​តែ​ប្រឈម ដើម្បី​រក​វិធី​ដោះស្រាយ​ឱ្យ​បាន​លឿន ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ការពារ​ផលប្រយោជន៍​ប្រទេស​ជាតិ​ទាំងមូល ។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី ​នៅក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​៧១​សេ ស្ថិត​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់​នៅ ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧១ ត្រង់​គីឡូម៉ែត្រ​លេខ​៣០+៤០០ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោម​ឥណទាន​សហប្រតិបត្តិការពី​រដ្ឋាភិបាល​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៥​ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា សម​ទ្ធ​ផល​១​ឆ្នាំ​ៗ របស់​ប្រទេស​ជាតិ កើត​ចេញពី​ក្រសួង​ស្ថាប័ន ខេត្ត ឃុំ ស្រុក ភូមិ និង​សហគមន៍​របស់​ប្រជាជន​ម្នាក់​ៗ ។

ក្នុង​នោះ​ សម្តេច​ធិ​បតី គូសបញ្ជាក់​ថា ដើម្បី​ប្រទេស​ជាតិ​កាន់តែ​រឹង​មាំ មាន​តែ​ប្រជាជន​ម្នាក់​ៗ ត្រូវ​ផ្តោត​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង ពង្រឹង​ខ្លួន លើកកម្ពស់​ជីវភាព​រស់នៅ និង​ពង្រឹង​កសាង​នៅ​ផល​វិជ្ជមាន​ សម្រាប់​ខ្លួន សម្រាប់​គ្រួសារ ដែល​ជា​កត្តា​សំខាន់ ប្រៀប​បានការ​អបអរសាទរ​ ថ្ងៃនេះ និង​ការ​អបអរសាទរ​ចូល​ឆ្នាំ នៅ​ឆ្នាំ​នេះ គឺជា​សម​ទ្ធិ​ផល​រួម​របស់​ប្រជាពលរដ្ឋ ដែល​បាន​ខិតខំ​រៀង​ៗ​ខ្លួន ខណៈ​ដែល​រាជរដ្ឋាភិបាល នឹង​ខិតខំ​បង្ក​លក្ខណៈ​តាម​រយៈ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ខិតខំ​ធានា​ស្ថានភាព​សេដ្ឋកិច្ច ខិតខំ​ថែរក្សា​សន្តិភាព ស្ថេ​រ​ភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ពលរដ្ឋ​ផង​នោះ ដែល​បាន​ចូលរួម​គ្នា ខិតខំ​រៀង​ៗ​ខ្លួន ដោយ​សម្តេច​ចាត់​ទុក​ថា ការ​ខិតខំ ពី​គ្រប់​វិស័យ​ទាំងអស់​គ្នា​រួម​គ្នា​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ថ្ងៃ​ទី​១៤ ១៥​និង​១៦ មេ​សា​នេះ ជា​ថ្ងៃ​អបអរសាទរ​ឆ្នាំ​ថ្មី រួម​ជាមួយ​សម​ទ្ធិ​ផល​ជោគជ័យ ក្នុង​រយៈពេល​១​ឆ្នាំ និង​ឆ្នាំ​ក្រោយ​តទៅ​ទៀត របស់​ពលរដ្ឋ​កម្ពុជា​ទាំងមូល ​។

បន្ថែម​លើ​នេះ ​សម្តេច​បវរ​ធិ​បតី ថ្លែង​ថា រដ្ឋាភិបាល​នឹង​បន្ត​ខិតខំ​បម្រើ ខិតខំ​ជួយ​ដល់​ប្រជាពលរដ្ឋ ទៅ​តាម​អ្វី​ ដែល​កម្ពុជា​ខិតខំ​បាន តាម​រយៈ​ការ​ធ្វើ​ខ្លួនឯង និង​ការ​សហការ​បណ្តា​ប្រទេស​ទាំងអស់ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​បន្ត​ទៅ​ទៀត ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​កាន់តែ​រីក​ចម្រើន ។

សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា​៖ “​ស្ថានភាព​សេដ្ឋកិច្ច មិន​ងាយស្រួល​ទេ ឥឡូវ​កំពុង​តែ​វឹកវរ បងប្អូន​តាម​ហើយ​រឿង​សង្គ្រាម​ពាណិជ្ជកម្ម តែ​ទោះជា​យ៉ាងណា រដ្ឋាភិបាល រឿង​កត្តា​យ៉ាងណា​ក៏​ដោយ យើង​មិន​អាច​រត់​ចោល យើង​មិន​អាច​មិន​ប្រឈម​ទេ យើង​មិន​អាច​ធ្វើ​មិនដឹងមិនលឺ​ទេ យើង​ត្រូវ​ប្រឈម ដើម្បី​រក​វិធី​ដោះស្រាយ ដោះ​ឱ្យ​បាន​លឿន ដោះ​ឱ្យ​បាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ផលប្រយោជន៍​ប្រទេស​ជាតិ​របស់​យើង ។ កន្លង​ទៅ​រឿង ការ​ចេញ​លិខិត​សុំ​ចរចា ការ​រៀបចំ​ដើម្បី​ធ្វើ​កិច្ចការ​ធានា ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​យើង និង​ការ​បង្កើន​នៅ​មូលដ្ឋាន​ធនធានមនុស្ស និង​សេដ្ឋកិច្ច​របស់​យើង​នេះ គឺជា​កាត្តព្វកិច្ច​របស់​រដ្ឋាភិបាល ធ្វើ​ដើម្បី​អ្វី ? ដើម្បី​ធានា​សេដ្ឋកិច្ច​ឱ្យ​រីក​ចម្រើន សេដ្ឋកិច្ច​រីក​ចម្រើន ដើម្បី​អ្នក​ណា ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​” ។

សូម​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​បង្កើត ក្រុមការងារ​ចំពោះ​កិច្ច សម្របសម្រួល​ទំនាក់ទំនង​ពា​ណិ​ជ្ច​កម្ម និង​វិនិយោគ​ទ្វេភាគី កម្ពុជា​-​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដែល​មាន​ភារកិច្ច​ក្នុង​ការ​សម្របសម្រួល ចរចា និង​ជំរុញ​ទំនាក់ទំនង ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក​, សម្របសម្រួល និង​ជំរុញ​ការ​វិនិយោគ របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​, សហការ​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក និង​សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​, សិក្សា​វាយតម្លៃ លើក​យោបល់ និង​ធ្វើ​របាយការណ៍​នៃ​លទ្ធផល​ការងារ ជូន​ប្រមុខ​រាជរ​រដ្ឋាភិបាល​។ ខណៈ​ដែល​ក្រុមការងារ​ចំពោះ​កិច្ច​នេះ និង​ជំរុញ​ការ​បើក​ការ​ចរចា ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អំពី​ការ​អនុវត្ត​ពន្ធគយ​បដិការ (Reciprocal Tariffs) រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ជំរុញ​ការ​វិនិយោគ និង​លើកកម្ពស់​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​ ៕​រាជធានី​ភ្នំពេញ​ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ទទ្ទឹម​នឹង​ការ​ប្រឈម និង​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ជាស​កល ដែល​សហរដ្ឋអាមេរិក កំពុង​មាន​វិធានការ​ពន្ធគយ​ទំនិញ​នាំ​ចូលពី​បណ្តា​ប្រទេស​នានា ជុំវិញ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​នោះ រដ្ឋាភិបាល​កម្ពុជា មិន​អាច​ប្រ​ងើយ​កន្តើយ​បាន​ឡើយ​ ត្រូវ​តែ​ប្រឈម ដើម្បី​រក​វិធី​ដោះស្រាយ​ឱ្យ​បាន​លឿន ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ការពារ​ផលប្រយោជន៍​ប្រទេស​ជាតិ​ទាំងមូល ។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី ​នៅក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​៧១​សេ ស្ថិត​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់​នៅ ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧១ ត្រង់​គីឡូម៉ែត្រ​លេខ​៣០+៤០០ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោម​ឥណទាន​សហប្រតិបត្តិការពី​រដ្ឋាភិបាល​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៥​ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា សម​ទ្ធ​ផល​១​ឆ្នាំ​ៗ របស់​ប្រទេស​ជាតិ កើត​ចេញពី​ក្រសួង​ស្ថាប័ន ខេត្ត ឃុំ ស្រុក ភូមិ និង​សហគមន៍​របស់​ប្រជាជន​ម្នាក់​ៗ ។

ក្នុង​នោះ​ សម្តេច​ធិ​បតី គូសបញ្ជាក់​ថា ដើម្បី​ប្រទេស​ជាតិ​កាន់តែ​រឹង​មាំ មាន​តែ​ប្រជាជន​ម្នាក់​ៗ ត្រូវ​ផ្តោត​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង ពង្រឹង​ខ្លួន លើកកម្ពស់​ជីវភាព​រស់នៅ និង​ពង្រឹង​កសាង​នៅ​ផល​វិជ្ជមាន​ សម្រាប់​ខ្លួន សម្រាប់​គ្រួសារ ដែល​ជា​កត្តា​សំខាន់ ប្រៀប​បានការ​អបអរសាទរ​ ថ្ងៃនេះ និង​ការ​អបអរសាទរ​ចូល​ឆ្នាំ នៅ​ឆ្នាំ​នេះ គឺជា​សម​ទ្ធិ​ផល​រួម​របស់​ប្រជាពលរដ្ឋ ដែល​បាន​ខិតខំ​រៀង​ៗ​ខ្លួន ខណៈ​ដែល​រាជរដ្ឋាភិបាល នឹង​ខិតខំ​បង្ក​លក្ខណៈ​តាម​រយៈ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ខិតខំ​ធានា​ស្ថានភាព​សេដ្ឋកិច្ច ខិតខំ​ថែរក្សា​សន្តិភាព ស្ថេ​រ​ភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ពលរដ្ឋ​ផង​នោះ ដែល​បាន​ចូលរួម​គ្នា ខិតខំ​រៀង​ៗ​ខ្លួន ដោយ​សម្តេច​ចាត់​ទុក​ថា ការ​ខិតខំ ពី​គ្រប់​វិស័យ​ទាំងអស់​គ្នា​រួម​គ្នា​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ថ្ងៃ​ទី​១៤ ១៥​និង​១៦ មេ​សា​នេះ ជា​ថ្ងៃ​អបអរសាទរ​ឆ្នាំ​ថ្មី រួម​ជាមួយ​សម​ទ្ធិ​ផល​ជោគជ័យ ក្នុង​រយៈពេល​១​ឆ្នាំ និង​ឆ្នាំ​ក្រោយ​តទៅ​ទៀត របស់​ពលរដ្ឋ​កម្ពុជា​ទាំងមូល ​។

បន្ថែម​លើ​នេះ ​សម្តេច​បវរ​ធិ​បតី ថ្លែង​ថា រដ្ឋាភិបាល​នឹង​បន្ត​ខិតខំ​បម្រើ ខិតខំ​ជួយ​ដល់​ប្រជាពលរដ្ឋ ទៅ​តាម​អ្វី​ ដែល​កម្ពុជា​ខិតខំ​បាន តាម​រយៈ​ការ​ធ្វើ​ខ្លួនឯង និង​ការ​សហការ​បណ្តា​ប្រទេស​ទាំងអស់ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​បន្ត​ទៅ​ទៀត ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​កាន់តែ​រីក​ចម្រើន ។

សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា​៖ “​ស្ថានភាព​សេដ្ឋកិច្ច មិន​ងាយស្រួល​ទេ ឥឡូវ​កំពុង​តែ​វឹកវរ បងប្អូន​តាម​ហើយ​រឿង​សង្គ្រាម​ពាណិជ្ជកម្ម តែ​ទោះជា​យ៉ាងណា រដ្ឋាភិបាល រឿង​កត្តា​យ៉ាងណា​ក៏​ដោយ យើង​មិន​អាច​រត់​ចោល យើង​មិន​អាច​មិន​ប្រឈម​ទេ យើង​មិន​អាច​ធ្វើ​មិនដឹងមិនលឺ​ទេ យើង​ត្រូវ​ប្រឈម ដើម្បី​រក​វិធី​ដោះស្រាយ ដោះ​ឱ្យ​បាន​លឿន ដោះ​ឱ្យ​បាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ផលប្រយោជន៍​ប្រទេស​ជាតិ​របស់​យើង ។ កន្លង​ទៅ​រឿង ការ​ចេញ​លិខិត​សុំ​ចរចា ការ​រៀបចំ​ដើម្បី​ធ្វើ​កិច្ចការ​ធានា ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​យើង និង​ការ​បង្កើន​នៅ​មូលដ្ឋាន​ធនធានមនុស្ស និង​សេដ្ឋកិច្ច​របស់​យើង​នេះ គឺជា​កាត្តព្វកិច្ច​របស់​រដ្ឋាភិបាល ធ្វើ​ដើម្បី​អ្វី ? ដើម្បី​ធានា​សេដ្ឋកិច្ច​ឱ្យ​រីក​ចម្រើន សេដ្ឋកិច្ច​រីក​ចម្រើន ដើម្បី​អ្នក​ណា ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​” ។

សូម​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​បង្កើត ក្រុមការងារ​ចំពោះ​កិច្ច សម្របសម្រួល​ទំនាក់ទំនង​ពា​ណិ​ជ្ច​កម្ម និង​វិនិយោគ​ទ្វេភាគី កម្ពុជា​-​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដែល​មាន​ភារកិច្ច​ក្នុង​ការ​សម្របសម្រួល ចរចា និង​ជំរុញ​ទំនាក់ទំនង ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក​, សម្របសម្រួល និង​ជំរុញ​ការ​វិនិយោគ របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​, សហការ​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក និង​សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​, សិក្សា​វាយតម្លៃ លើក​យោបល់ និង​ធ្វើ​របាយការណ៍​នៃ​លទ្ធផល​ការងារ ជូន​ប្រមុខ​រាជរ​រដ្ឋាភិបាល​។ ខណៈ​ដែល​ក្រុមការងារ​ចំពោះ​កិច្ច​នេះ និង​ជំរុញ​ការ​បើក​ការ​ចរចា ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អំពី​ការ​អនុវត្ត​ពន្ធគយ​បដិការ (Reciprocal Tariffs) រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ជំរុញ​ការ​វិនិយោគ និង​លើកកម្ពស់​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ