ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ដក​កាំ.ភ្លើ.ង.ខ្លី​បា.ញ់​.ដប​ទឹក​សុទ្ធ​លេង​អស់​១៦​គ្រា.ប់​ផ្អើល​អ្នក​ព្រំដែន

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជនជាតិ​ចិន​មួយ​ក្រុម​ដែល​គេ​មិនដឹង​ចំនួន បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​ដប​ទឹក​សុទ្ធ​លេង​អស់​ចំនួន​១៦​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ភាគី​ថៃ ទាំង​ភាគី​ខ្មែរ កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី១១ មេ​សា នៅ​ក្បែរ​អូរ​ព្រំដែន​ខ្មែរ-ថៃ ត្រង់​ចំណុច​ភូមិ​ពេជ្រ​ចិន្តា…

ខេត្តបាត់ដំបង​ ៖ ជនជាតិ​ចិន​មួយ​ក្រុម​ដែល​គេ​មិនដឹង​ចំនួន បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​ដប​ទឹក​សុទ្ធ​លេង​អស់​ចំនួន​១៦​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ភាគី​ថៃ ទាំង​ភាគី​ខ្មែរ កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី១១ មេ​សា នៅ​ក្បែរ​អូរ​ព្រំដែន​ខ្មែរ-ថៃ ត្រង់​ចំណុច​ភូមិ​ពេជ្រ​ចិន្តា ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។ នេះ​បើ​តាម​ប្រភព​ព័​ត៌មាន​ពី​សមត្ថកិច្ច​នៅ​ព្រំដែន​។

ប្រភព​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​មួយ​ក្រុម​នោះ​ជិះ​រថយន្ត​ម៉ាក អូ​ឌី ព​ណ៌​ស តែ​គេ​មិន​ចាំ​ស្លាក​លេខ​ទេ​។ ប្រភព​បាន​បញ្ជាក់​ថា បើ​តាម​សមត្ថកិច្ច​រក​ឃើញ​សំបក​គ្រាប់​នៅ​កន្លែង​កើតហេតុ មាន​ចំនួន​១៦​គ្រាប់ ក្នុង​នោះ​ មាន​០២​គ្រាប់​បាញ់​មិន​ផ្ទុះ​។

សមត្ថកិច្ច​បាន​អះអាង​ថា កាំភ្លើងខ្លី​ដែល​ក្រុម​ជនបរទេស​ដ៏​ព្រហើន​ប្រើប្រាស់​បាញ់បោះ​សេរី​នោះ ម៉ាក​«​ឡុ​ក​»​។ ក្រុម​ជនជាតិ​ចិន​ទាំងនោះ​បាន​យក​ដប​ទឹក​សុទ្ធ​ទៅ​ចង​នឹង​មែក​ស្វាយ រួច​នាំ​គ្នា​បាញ់​ស៊ី​ប ជា​ការ​កម្សាន្ត ដែល​មាន​ចម្ងាយ​ពី​អូរ​ព្រំដែន​ខ្មែរ-ថៃ ប្រហែល​ជាង​៣០០​ម៉ែត្រ​។

បើ​តាម​ប្រភព​បាន​បញ្ជាក់​ថា ស្នូរ​បាញ់កាំភ្លើងបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ដែល​រស់នៅ​ក្បែរ​នោះ និងទាហាន​ថៃ ដែល​ប្រចាំការ​ក្បែរ​អូរ​ព្រំដែន រហូត​ភាគី​ថៃ បាន​សួរនាំ​ភាគី​ខ្មែរ អំពី​ស្នូរ​បាញ់កាំភ្លើង​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជនជាតិ​ចិន​។ សមត្ថកិច្ច និងមន្ត្រី​ព្រំដែន បាន​ចុះ​ពិនិត្យ​ទីតាំង​បាញ់បោះ​សេរី​របស់​ក្រុម​ជនជាតិ​ចិន ក្រោយ​ទទួល​បាន​ព័​ត៌មាន និងប្រមូល​បាន​សំបក​គ្រាប់​ចំនួន​១៦​គ្រាប់ តែ​មាន​០២​គ្រាប់​បាញ់​មិន​ផ្ទុះ​។

​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ តាម​រក​ក្រុម​ខ្មាន់កាំភ្លើង​ជនជាតិ​ចិន ដែល​នាំ​គ្នា​ប្រើប្រាស់​កាំភ្លើង​បាញ់​ផ្អើល​តំបន់​ព្រំដែន​ទាំងនោះ ដើម្បី​យក​មក​សួរនាំ​ដែរ ឬ យ៉ាងណា​នោះ​ទេ ? បើ​តាម​សមត្ថកិច្ច​បាន​ខ្សិ​ប​ប្រាប់​ថា ទំនង​មិន​អាច​ស្រាវជ្រាវ រកមុខ​ខ្មាន់កាំភ្លើង​ជនបរទេស​ដ៏​ព្រហើន​ទាំងនោះ​ឃើញ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ