ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បាន​៥​នាក់ ករណី​ក្រុម​យុវជន​វាយ​គ្នា ពេល​រាំ​លេង​ប៉ាត​ម្សៅ នៅ​ផ្សារ​ត្រពាំង​ពោធិ៍

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន ដែល​វាយតប់​គ្នា ពេល​រាំ​លេង និង​ប៉ាត​ម្សៅ នៅ​ផ្សារ​ត្រពាំង​ពោធិ៍ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ចំនួន​៥​នាក់​ហើយ…

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន ដែល​វាយតប់​គ្នា ពេល​រាំ​លេង និង​ប៉ាត​ម្សៅ នៅ​ផ្សារ​ត្រពាំង​ពោធិ៍ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ចំនួន​៥​នាក់​ហើយ ។

បើ​តាម​មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា ករណី​ប្រព្រឹត្តិ​អំពើ​ហិ​.​ង្សា​បង្ក​របួស​ស្នាម​(​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​) នៅ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មានការ​បង្ហោះ​វី​ដេ​អូ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​០៥​នាក់​ភ្លាម​ៗ ។

ករណី​វាយ​គ្នា​ទៅ​វិញ​ទៅ​មកនេះ បង្ក​ដោយ​ភាគី​ចំនួន​០២​ក្រុម កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ទៀត​ថា ភាគី​(​ក​) ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៤​នាក់ រួម​មាន ៖
១.​ឈ្មោះ ឈឿ​ន វ​ណ្ណី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​លី​សែង មាន​ទីលំនៅ​បច្ចុប្បន្ន​បន្ទប់​ជួល ស្ថិត​ភូមិ​កើតហេតុ​ខាងលើ ។
២.​ឈ្មោះ ចាប សុខា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​លី​សែង មាន​ទីលំនៅ​បច្ចុប្បន្ន​បន្ទប់​ជួល (​ស្នាម​របួស​បែកក្បាល ដេរ​ចំនួន ០៥​ថ្នេរ​) ។
៣.​ឈ្មោះ អ៊ូច ចំរើន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​លី​សែង មាន​ទីលំនៅ​បច្ចុប្បន្ន​បន្ទប់​ជួល ។
និង​៤.​ឈ្មោះ ដា សុខ​គុណ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​បច្ចុប្បន្ន​បន្ទប់​ជួល ។

ចំណែកឯ​ភាគី​(​ខ​) ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ ៖
១.​ឈ្មោះ ស្វាយ បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន​បន្ទប់​ជួល ។

មន្ត្រី​នគរបាល បញ្ជាក់​ថា មូលហេតុ​ផឹកស្រា​ចាក់​ធុងបាស់​រាំ ប៉ាត​ម្សៅ ប៉ះ​គ្នា បង្ក​ជា​ហិ​.​ង្សា ។ បច្ចុប្បន្ន​ជនសង្ស័យ កំពុងធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ