ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ ចុះ​ពិនិត្យ​ការ​ការ​តុបតែង​​សង្ក្រាន្ត​ខេត្តកណ្ដាល

1 ថ្ងៃ មុន

ខេត្តកណ្តាល ​៖ លោក តាំង ម៉េ​ង​លាន អភិបាលរង​ខេត្តកណ្តាល និង​ជា​ប្រធាន​អនុ​គណៈកម្មការ​រៀបចំ​សោភណភាព និង​អភិវឌ្ឍន៍ នៃ​គណៈកម្មការ រៀបចំ​សង្ក្រាន្ត​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី…

ខេត្តកណ្តាល ​៖ លោក តាំង ម៉េ​ង​លាន អភិបាលរង​ខេត្តកណ្តាល និង​ជា​ប្រធាន​អនុ​គណៈកម្មការ​រៀបចំ​សោភណភាព និង​អភិវឌ្ឍន៍ នៃ​គណៈកម្មការ រៀបចំ​សង្ក្រាន្ត​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥​នេះ បាន​ចុះ​ពិនិត្យ​ការ​តុបតែង​ផ្សេង​ៗ សម្រាប់​ពិធី​សង្ក្រាន្ត​ខេត្តកណ្ដាល ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​រដ្ឋបាល​ខេត្តកណ្តាល គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្តកណ្តាល នៅ​សួនច្បារ​មាត់​ទន្លេបាសាក់ ក្រុង​តា​ខ្មៅ មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២៥ ខាង​មុខ​ ។

លោក តាំង ម៉េ​ង​លាន បាន​ជំរុញដល់​ក្រុមការងារ​គ្រប់​ផ្នែក ត្រូវ​ព​ន្លឿ​ន​ការ​រៀបចំ​តុបតែង​ភ្លើង​លម្អ រុំ និង​ចង​អំ​ពូ​លតា​ម​ដើមឈើ នៅ​ទីតាំង​ប្រារព្ធ​ពិធី​ផ្សេង​ៗ និង​នៅ​សាលាខេត្ត ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់​បំ​ព្រម ក្រុមការងារ​ក៏​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​ផ្គត់ផ្គង់​អគ្គិសនី ម៉ាស៊ីនភ្លើង កង្ហារ​ក្នុង​កម្មវិធី​នានា​ផង​ដែរ​ ។

បន្ថែម​ពីលើ​នេះ លោក​អភិបាលរង​ខេត្ត ក៏​បាន​ក្រើនរំលឹក ដល់​ក្រុមការងារ​ត្រូវ​ត្រៀម​ជួយ​សម្របសម្រួល​បណ្តាញ​អគ្គិសនី ត​ភ្ជាប់​នៅ​តាម​ទីតាំង​តុបតែង និង​ទីតាំង​កម្សាន្ត​ក្នុង​ពិធី​សង្ក្រាន្ត ដោយឡែក​សម្រាប់​រដ្ឋបាល​ក្រុង​-​ស្រុក​ក៏​ត្រូវ​តែ​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​ធ្វើ​ខ្លោង​ទ្វារ​កាត់​ទទឹង​ផ្លូវ និង​ដាក់​ផ្លា​ក​ប៉ាណូ​ទទួល​ស្វាគមន៍​ពិធី​បុណ្យចូលឆ្នាំ​ថ្មី នៅ​តាម​ក្រុង​-​ស្រុក​រៀង​ៗ​ខ្លួន ​។

ជាមួយ​គ្នា​ផង​ដែរ​ អាជ្ញាធរ​ខេត្ត ក៏​សូម​សំណូមពរ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ នៅ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ សូម​ចូលរួម​តុបតែង​លម្អ​នៅ​តាម​លំនៅ​ដ្ឋា​ន និង​នៅ​តាម​ដងផ្លូវ​មុខ​ផ្ទះ​របស់​ខ្លួន​ឲ្យ​បាន​ស្អាត កុំ​ចោល​សំរាម​ពាស​វាស​ៗ​កាល ​ត្រូវ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ មាន​អនាម័យ​បរិស្ថាន​ល្អ ដើម្បី​ទទួល​បាន​នូវ​សេរី​សួស្ដី​ឆ្នាំ​ថ្មី​ទាំងអស់​គ្នា​។ នៅ​ពេល ​ដែល​ដើរ​លេង​កម្សាន្ត​សូម​មេត្តា​ទុកដាក់​សំរាម​អោយ​បាន​ត្រឹមត្រូវ និង​ថែរក្សា​អនាម័យ​សណ្ដាប់ធ្នាប់​សារ​ធារ​ណៈ​ទាំងអស់​គ្នា​។ សូម​ចូលរួម ពេល​ចត​យានយន្ត​តាម​ផ្ទះ ឬ​តាម​ដងផ្លូវ​សូម​ចត់​ឲ្យ​មាន​សណ្ដាប់ធ្នាប់ ចៀសវាង​កុំ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​។ ជា​ពិសេស សូម​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​អគ្គី​ភ័យ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ចរន្តអគ្គិសនី​ក្នុងផ្ទះ ភ្លើងទាន​ធូប ដើម្បី​ជៀសវាង​បង្ករ​គ្រោះ​អគ្គី​ភ័យ​ជាយថាហេតុ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ