ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសក​ជន​ពិសេស​អាមេរិក​ទៅ​​រុស្ស៊ី​ដើម្បី​ដោះ​ស្រា​យ​បញ្ហា​អ៊ុយ​ក្រែន

5 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​បេសក​ជន​ពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​ខាង​បញ្ហា​អ៊ុយ​ក្រែន លោក​ស្ទីវ​វីត​ខូស បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​សេន​ភីត​ថឺ​បួក (St. Petersburg) ​​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ដើម្បី​បញ្ចុះ​បញ្ចូល​លោក​ពូទីន​ឱ្យ​ទទួល​យក​បទ​ឈប់​បាញ់​គ្នា​ជា​មួយ​អ៊ុយ​ក្រែន​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​​​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​។ លោក​​​ស្ទីវ​វីត​ខូស​ទៅ​រុស្ស៊ី​​លើក​នេះ​ក៏​អាច​និយាយ​ពី​គម្រោង​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និង​លោក​ពូទីន​ផង​ដែរ​។…

ទី​ក្រុង​ម៉ូស្គូ៖ ​បេសក​ជន​ពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​ខាង​បញ្ហា​អ៊ុយ​ក្រែន លោក​ស្ទីវ​វីត​ខូស បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​សេន​ភីត​ថឺ​បួក (St. Petersburg) ​​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ដើម្បី​បញ្ចុះ​បញ្ចូល​លោក​ពូទីន​ឱ្យ​ទទួល​យក​បទ​ឈប់​បាញ់​គ្នា​ជា​មួយ​អ៊ុយ​ក្រែន​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​​​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​។ លោក​​​ស្ទីវ​វីត​ខូស​ទៅ​រុស្ស៊ី​​លើក​នេះ​ក៏​អាច​និយាយ​ពី​គម្រោង​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និង​លោក​ពូទីន​ផង​ដែរ​។

សារ​ព័ត៌​មាន​រុស្ស៊ី​បង្ហោះរូប​វីឌីអូ​លោក​វីត​ខូស​ចាក​ចេញ​ពី​សណ្ឋាគារ​​ជា​មួយ​ប្រេសិត​ពិសេស​របស់​លោ​កពូទីន​ទទួល​បន្ទុក​ខាង​វិនិយោគ​។ ប្រភព​ខ្លះ​ថា​អាមេរិក និង​រុស្ស៊ី​​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​វិនិយោគ​រួម​គ្នា​នៅ​តំបន់​អាក​ទិច និង​នៅ​រុស្ស៊ី​ដើម្បី​ជីក​យក​រ៉ែ​កម្រ​។ នៅ​ពេល​លោក​វីត​ខូស​ទៅ​ដល់​​ទី​ក្រុ​ងសេន​ភីត​ថឺ​បួក​​ លោក​ពូទីន​ក៏ស្ថិត​នៅ​ទី​នោះ​ផង​ដែរ​ដើម្បីបើក​កិច្ច​ប្រជុំ​សំខាន់​មួយ​ស្ដី​ពី​ការ​ធ្វើ​ទំនើប​កម្ម​កង​ទ័ព​ជើង​ទឹក​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​គម្រោង​ជួប​គ្នា​រវាង​លោក​វីត​ខូស និង​លោ​កពូទីន​លើក​នេះ​ប្រហែល​ជា​មិន​ទាន់​អាច​សម្រេច​លទ្ធ​ផល​ជា​ដុំ​កំភួន​ទេ​។ ​គម្រោង​ជួប​គ្នា​លើក​នេះ​ធ្វើ​ឡើង​នៅ​ពេល​អាមេរិក​កំពុង​ប្រឈម​មុខ​គ្នា​ផ្នែក​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ចិន និង​ប្រឈម​មុខ​យោធា​ជា​មួយ​អ៊ីរ៉ង់​។ ទាំង​២​​ប្រទេស​នេះ​សុទ្ធ​តែ​ជា​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី​។ បន្ទាប់​ពី​ចាក​ចេញ​ពី​រុស្ស៊ី​ នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ លោក​វីត​ខូស​នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​អូម៉ង់​​ដើម្បី​ជួប​គណៈ​ប្រតិ​ភូ​អ៊ីរ៉ង់​។

លោក​ត្រាំ​ព្រមាន​ទម្លាក់​គ្រាប់​បែក​លើ​អ៊ីរ៉ង់​បើ​ប្រទេស​នេះ​មិន​ព្រម​ចូលតុ​ចរ​ចា​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​។ ប៉ុន្តែ​រុស្ស៊ី​ទើប​តែ​ប្រកាស​ថ្មីៗ​នេះ​ថា​ការ​ទម្លាក់​គ្រាប់​បែក​មិន​មែន​ជា​មាគ៌ា​រំលត់​ទុក្ខ និង​នាំ​ទៅ​រក្សា​សន្តិ​ភាព​ទេ​។ រុស្ស៊ី​ក៏បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​បញ្ហា​នេះ​ផង​ដែរ​។ កាល​ពី​ថ្ងៃ​ព្រហស្បិ៍ អាមេរិក និង​រុស្ស៊ី​ក៏​បាន​ជួប​គ្នា​នៅ​ស្ថាន​កុង​ស៊ុល​រុស្ស៊ី​ប្រចាំ​ទី​ក្រុង​អ៊ីស្តាន់​ប៊ុល ប្រទេស​តួក​គី​​ ដើម្បី​កែ​សម្រួល​ទំនាក់​ទំនង​ឡើង​វិញ​។

ប្រភព​ខ្លះ​​បង្ហើប​ឱ្យ​ដឹង​ថា​កា​រកែ​សម្រួល​ទំនាក់​ទំនង​រុស្ស៊ី​-​អាមេរិក​អត់​បញ្ហា​ទេ​។ បញ្ហា​តែ​បទ​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែន​ប៉ុណ្ណោះ​ដែល​មាន​លក្ខណៈ​តឹងតែង​​​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​។​ ជា​ពិសេស រុស្ស៊ី​ច្រាន​ចោល​សំណើ​នៃ​បទ​ឈប់​បាញ់​ម្ដង​ជា​ពីរ​ដង​។ នៅ​ពេល​អាមេរិក​បញ្ជូន​សំណើ​ទៅ​​ឱ្យ​លោក​ពូទីន​ពិនិត្យ​មើល​កាល​ពី​លើក​ទី​១​ លោក​ស្នើ​សុំ​ឱ្យ​សរ​សេរ​ឡើង​វិញ​ឱ្យ​បាន​លម្អិត​។ លោក​ក៏​បាន​ភ្ជាប់​លក្ខ​ខណ្ឌ​មួយ​ចំនួន​ផង​ដែរ​។ ក្រោយ​មក សំណើ​នៃ​បទ​ឈប់​បាញ់​នៅ​សមុទ្រ​ខ្មៅ​ត្រូវ​លោក​ពូទីន​ទទួល​យក​តែ​មាត់​ទទេ​សិន​។ រុស្ស៊ី​ថា​បើ​ចង់​អនុវត្ត​ជាក់​ស្ដែង​លុះ​ត្រា​តែ​ធ្វើ​តាម​លក្ខ​ខណ្ឌ​របស់​រុស្ស៊ី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ