ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធ​ឆ្លង​កុដិ​មួយ​ខ្នង​នៅ​ក្នុង​វត្ត​ក្សត្រី​យ៍​ក្តុល​ហៅវត្ត​ក្តុលតា​ហែន

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ កា​ល​ពី​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ឆ្នាំ២០១១ នៅ​ក្នុង​បរិវេណ​វត្ត​ក្សត្រី​យ៍​ក្តុល​ហៅ​វត្ត​ក្តុល​តា​ហែន​មាន​រៀប​ចំ​ពិ ​ធី​សម្ពោធ ​កុដិ​មួយខ្នង​​ជា​សម្ធិ​ផល​មួយ​ចំនួន​ទៀត​ ដែល​ស្ថិត​នៅ​ក្នុ​ង​ភូមិ​ក្តុល​ក្រោម ឃុំ​ក្តុល​តា​ហែន ស្រុក​បវេលក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​​លោក​ខាន់ ម៉ាណេរ ទី​ប្រឹក្សា​លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង និង​ជា​

ខេត្ត​បាត់​ដំបង ៖ កា​ល​ពី​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ឆ្នាំ២០១១ នៅ​ក្នុង​បរិវេណ​វត្ត​ក្សត្រី​យ៍​ក្តុល​ហៅ​វត្ត​ក្តុល​តា​ហែន​មាន​រៀប​ចំ​ពិ​ធី​សម្ពោធ ​កុដិ​មួយខ្នង​​ជា​សម្ធិ​ផល​មួយ​ចំនួន​ទៀត​ ដែល​ស្ថិត​នៅ​ក្នុ​ង​ភូមិ​ក្តុល​ក្រោម ឃុំ​ក្តុល​តា​ហែន ស្រុក​បវេលក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​​លោក​ខាន់ ម៉ាណេរ ទី​ប្រឹក្សា​លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង និង​ជា​ប្រ​ធាន​មន្ទី​រ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត ឧ​បា​សិកា​ឯក សុវណ្ណ សប្បុរ​សជន​​សហ​រដ្ឋ​អា​មេរិក លោក​អភិបាល​ អភិបាល​រង​ស្រុក​ កង​កម្លាំង​​ប្រ​ដាប់​អាវុធ លោក​មេឃុំ-ភូមិ លោក​គ្រូ-អ្នក​គ្រូ លោក​យាយ​-លោកតា សិស្សា​នុសិស្ស និង​ប្រ​ជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះ​ករ។

លោក​រស់ ឈាន ប្រ​ធាន​ក្រុម​ប្រឹក្សា​ឃុំ​បាន ឱ្យ​ដឹងថា ដោយ​មាន​ការ​ចូល​រួម​ពី​ឧ​បា​សិកា ឯក សុវណ្ណ សប្បុរស​ជន​រស់​នៅ​សហ​រដ្ឋ​អា​មេរិក និង​​បុត្រា​-បុត្រី បាន​ជំនួយកសាង​សមិទ្ធ​ផល​ដូ​​ចជា ជួស​ជុល​ព្រះ​វិហារ ធ្វើ​ខ្លោង​ទ្វាររូប​គោ រូប​នាគ និង​សាលា​ធម្ម​​សភា​ផង​នោះ និង​បាន​ជួយ​កសាង​កុដិ១​ខ្នង ទទឹង​៦ម៉ែត្រ​បណ្តោយ១២ម៉ែត្រ កម្ពស់​៧ម៉ែត្រ ដែល​ត្រូវ​ដាក់​សម្ភោធ​កាត់​ខ្សែ​បូ នាថ្ងៃនេះ សរុប​អស់​ទឹក​ប្រាក់​ចំនួន​១៩​.៣​៥៩។ លោក​បាន​បន្ត​​ថា ដោយ​គោរព​តាម​អនុ​សាសន៍​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​​ហ៊ុន សែន ដោយ​យក​គោ​ល​នយោ​បាយ​ភូមិ​-ឃុំ មាន​សវុត្ថិ​ភាព។ ក្រុម​ប្រឹក្សា​ឃុំ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាលឃុំ បាន​រៀប​ចំ​បង្កើត​ឱ្យ​មាន​បជា​ការពារ​គ្រប់​ភូម​ិ​​ទូ​ទាំង​ឃុំ នឹង​រៀប​ចំ​ឱ្យមាន​ប៉ុស្តិ៍​ប៉ុម មួយ​ខ្នង​ក្នុង​១​ភូមិ ងាយ​ស្រួល​​ក្នុង​ការ​ប្រ​មូល​កម្លាំង​ទប់​ស្កាត់​រាល់​សកម្ម​ភាព​ផ្សេងៗ នៅ​តាម​ចំណត​គោ​ដៅ​សំខាន់ៗ ដើម្បី​ធានា​ការ​ពារ​ចោរ​លួច ចោរ​ប្លន់ ផលិត និង​កា​រ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ ការ​ជួញ​ដូរ​ស្ត្រី​ និង​កុមារ ព្រម​ទាំងក្មេង​ទំនើង​​ល្បែង​ស៊ី​សងគ្រប់​ប្រ​ភេទ។
លោក​ខាន់ ម៉ារី​ណេរ បាន​មាន​ប្រស​ាសន៍​ចំណេះ​សំណាល​ឱ្យ​ដឹង​ថា សមិទ្ធ​ផល​នៅ​ក្នុង​មូល​ដ្ឋាន​ឃុំ​ក្តុល​តាហែន និង​ក្នុង​ស្រុក​បវេល ដែល​ប្រ​ព័ន្ធ​គមនា​គមន៍​ត្រូវ​បាន​​ជួស​ជុល​មួយ​ចំនួន ហើយ​​នឹង​កំពុង​ដំណើរ​ការ​​ស្ថាប​នា​ផ្លូវ​ជាតិ​លេខ​៥៧B ដែល​ឆ្លង​កាត់​​ភូមិ​ជា​​ច្រើន​ក្នុង​ឃុំ​យើង​បង្កើត​បាន​នូវ​ការ​​ផ្សារ​ភ្ជាប់​រវាង​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ និង​ពី​ទី​ប្រ​ជុំ​ជន​ទៅ​កាន់​ទី​ជន​បទ។ ទន្ទឹម​នឹងនេះ សន្តិ​សុខ​សណ្តាប់​ធ្នាប់​សា​ធា​រណ​ៈ និង​សុវត្ថិ​ភាព​សង្គម​ត្រូវ​បាន​ពង្រឹង​ឱ្យ​កាន់​តែមាន​ស្ថិរ​ភាព​ គួប​ផ្សំនឹង​ការ​រៀប​ចំ​ឱ្យ​បាន​​ត្រឹម​ត្រូវលើ​ការ​​​អនុវត្ត​ គោល​នយោ​បាយ​ភូមិ​ ឃុំ មាន​សុវត្ថិ​ភាព ដែល​ទទួលបាន​ពី​ការ​ចូល​រួម របស់​ប្រ​ជាការ​ពារ​ក្នុង​មូល​ដ្ឋាន​។ ដោយ​ឡែក​នៅ​ទី​តាំង​វត្ត ក្តុល​តា​ហែន ​នេះបាន​ចាប់​ផ្តើម​កសាង​ឡើង​វិញ​តាំង​ពី​ភាព​ខ្ទេច​ខ្ទាំ​នូវ​សម្បត្តិ​គរុភ័ណ​ ដែល​​បន​ប្រ​ល័យ​ពូជ​សាសន៍​ប៉ុល​ ពត​ បាន​បំ​ផ្លិច​​បំផ្លាញ​ក្នុង​សម័យ​៣ឆ្នាំ​ ៨ខែ ២០ថ្ងៃ ឱ្យមាន​ការរីក​ចម្រើន​ឡើង​វិញ​​ជា​បណ្តើរ​ៗ ដែល​មាន​កុដិ​​ព្រះវិហារ​ និង​កំពុង​សាង​សង់​សាលា​ធម្ម​សភា មួយ​ខ្នង​ទៀត ទុក​ប្រ​គេន​ព្រះ​សង្ឃ​គង់​ និង​​គោរព​ប្រ​តិបត្តិតាម​គន្លងព្រះ​ពុទ្ធ​សាសនា។​ជា​សក្ខី​ភាព​នេះ គឺ​ស្តែង​ចេញពី​ទឹក​ចិត្ត​ជ្រះ​ថ្លា​របស់​ឧបាសិកា ឯក​សុវណ្ណ ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​​​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប​នាំ​យក​បច្ច័យ​មក​ចូល​រួម​កសាង​បាន​កុដិ​ថ្ម​ីមួយ​ខ្នង​ដើម្បីប្រ​គេន​ព្រះ​សង្ឃ​ទុក​ប្រើ​ប្រាស់​តាម​កិច្ច​ផ្សេងៗនៅ ក្នុង​ទី​អារាម​នេះ។

ទន្ទឹម​នឹង​នេះដែរ​ លោកញុំ​សូម​រំលឹក​ដល់​បង​ប្អូន ប្រ​ជា​ពលរដ្ឋ​ទាំង​២ប្រ​ភេទ ដែល​មាន​អាយុ​គំរប់​​១៨​ឆ្នាំ ដែល​មិន​ទាន់​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ត្រូវ​រួស​រាន់​ទៅ​ចុះ​​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​គ្រប់​ៗ​គ្នា តាម​ពេល​វេលា​កំណត់​ដែល​ក្រុម​ការងាររបស់​គណៈ​កម្មការ​​បោះ​ឆ្នោត​រៀប​ចំ​ចុះ​បញ្ជី​ឈ្មោះ​នៅ​ក្នុង​​ខែ​តុលា ឆ្នាំ​២០១១ ខាង​មុខ។ ​សូម​អញ្ជើញ​ចូល​រួម ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ អាណត្តិ​ទី​៣ នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​២០១២ ​និង​អាណត្តិ​ទី៥ របស់​​សភានៅ​ឆ្នាំ​២០១៣ តាម​ច្បាប់​​កំណត់​របស់​រាជ​រដ្ឋា​ភិបាល​នៃ​ ព្រះ​រាជា​ណា​ចក្រកម្ពុជា។ ក្នុង​ឱ​កាស​នោះដែរ លោក​ខាន់​ ម៉ា​ណេរ និង​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ​ក្តុល​តាហែន​បាន​ឧ​បត្ថម្ភ​ដល់​វត្ត​ថវិកា​៤០០ពាន់​រៀល និង​មី​ចំនួន​៤០​កេះ​តូច លោក​តា លោក​យាយ​៣៣នាក់​ ក្នុងម្នាក់ៗ​ទទួល​បាន​កំណាត់​ស​១​ដុំ និង​​ថិវិកា​៥.០០០រៀល ​លោក​គ្រូ អ្នកគ្រូ ៥នាក់ ម្នាក់ៗ​ទទួល​បាន​សារុង ១ និង​ថវិកា​១០.០០០រៀល និង​សិស្សានុសិស្ស ១០០នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​សៀវ​ភៅ​១ក្បាល ប៊ិច១ដើម ថវិកា​១.០០០រៀល៕