មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីមានការធ្លាក់ឧទ្ធម្ភាគចក្រចូលក្នុងទន្លេនៅទីក្រុងញ៉ូវយ៉ក ប្រទេសអាមេរិក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី១១ ខែមេសា ។

អភិបាលក្រុង ញ៉ូវយ៉ក បាននិយាយថា មនុស្សពេញវ័យបីនាក់ និងកុមារបីនាក់បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ Hudson River កាលពីថ្ងៃព្រហស្បតិម៉ោងនៅប្រទេសអាមេរិក។

លោកបន្តថា៖ «នៅពេលនេះជនរងគ្រោះទាំង៦នាក់ត្រូវបានយកចេញពីទឹកហើយគួរឱ្យសោកស្ដាយជនរងគ្រោះទាំង៦នាក់មានគេបានប្រកាសថាបានស្លាប់ហើយ»។

តាមសេចក្តីរាយការណ៍ ជនរងគ្រោះទាំងនោះគឺជាអ្នកជិះឧទម្ភាគច្រកក្នុងគោលបំណងទេសចរណ៍ ។
ចែករំលែកព័តមាននេះ