ការរញ្ជួយដីកម្រិត5.0 រ៉ិចទ័រ បានវាយប្រហារភាគឦសានកោះតៃវ៉ាន់ ដោយធ្វើឱ្យញ័រអគារនៅទីក្រុងតៃប៉ិ ។

ស្ថាប័ន USGS ដែលតាមដានការរញ្ជួយដីបាននិយាយថា គ្រោះរញ្ជួយដីបានវាយប្រហារនៅក្នុងសង្កាត់ Yilan ក្បែរទីក្រុងតៃប៉ិ ។
អាជ្ញាធរពន្លត់អគ្គីភ័យ សង្កាត់ Yilan បាននិយាយថា មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសនោះទេ។
មន្ត្រីម្នាក់នៅការិយាល័យពន្លត់អគ្គិភ័យ Yilan បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាអគារញ័រមួយរំពេចនៅពេលរញ្ជួយដីបានវាយប្រហារ»។
ភ្នាក់ងារពន្លត់អគ្គីភ័យជាតិបាននិយាយថា មិនមានរបាយការណ៍អំពីការខូចខាតកន្លែងណានៅលើកោះនេះទេ។
This picture taken on October 4, 2021 shows buildings in Taipei. (Photo by Sam Yeh / AFP)
ចែករំលែកព័តមាននេះ