ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុង​តី​ន័​រ​ឡើង​ស្ពាន​អាកាស​មរតក​តេ​ជោ​ ទា.ក់​បង្គោល​កំណត់កម្ពស់ បា.ក់​ធ្លាក់​ចុះ​ក្រោម

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​កុង​តី​ន័​របើក​ទាក់​បង្គោល​រនាំង​ដែក​កំណត់​កម្ពស់​រថយន្ត​នៅ​ចំណុច​គល់​ស្ពាន​អាកាស​មរតក​តេ​ជោ ធ្លាក់​ចុះ​មក​ក្រោម​១​ផ្ទាំង និង​១​ផ្ទាំង​ទៀត​ធ្លាក់​នៅ​លើដំបូល​រថយន្ត កាលពី​វេលា​ម៉ោង​១១​យប់ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៥ នៅ​គល់​ស្ពាន​អាកាស​មរតក​តេ​ជោ សង្កាត់​ទន្លេបាសាក់…

រាជធានីភ្នំពេញ ៖ រថយន្ត​កុង​តី​ន័​របើក​ទាក់​បង្គោល​រនាំង​ដែក​កំណត់​កម្ពស់​រថយន្ត​នៅ​ចំណុច​គល់​ស្ពាន​អាកាស​មរតក​តេ​ជោ ធ្លាក់​ចុះ​មក​ក្រោម​១​ផ្ទាំង និង​១​ផ្ទាំង​ទៀត​ធ្លាក់​នៅ​លើដំបូល​រថយន្ត កាលពី​វេលា​ម៉ោង​១១​យប់ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៥ នៅ​គល់​ស្ពាន​អាកាស​មរតក​តេ​ជោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​អ្នកបើកបរ​រថយន្ត​កុង​តី​ន័​រ បាន​បើកបរ​រថយន្ត​ចុះ​ពីលើ​ស្ពាន​ច្បារ​អំពៅ ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​គល់​ស្ពាន​អាកាស​មរតក​តេ​ជោ រថយន្ត​បាន​បើក​ឡើង​ស្ពាន ប៉ុន្តែ​តៃកុង​រថយន្ត ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​បើក​ទាក់​រនាំង​ដែក​កំណត់​កម្ពស់​រថយន្ត​សម្រាប់​ឆ្លងកាត់​ស្ពានបណ្តាល​ឲ្យ​បាក់​ធ្លាក់​ចំនួន​១​ផ្ទាំង ។

ភ្លាម​ៗ​នោះ​អ្នកបើកបរ​​រថយន្ត​បាន​ថយ​រថយន្ត​កុង​តី​ន័​រម​ក​ក្រោយ​វិញ បណ្តាល​ឲ្យ​ធ្លាក់​រនាំង​ដែក​១​ផ្ទាំង​ទៀត នៅ​លើដំបូល​រថយន្ត​បង្ក​ខាងលើ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ព្រោះ​រនាំង​ដែក​កំណត់​កម្ពស់​ខាងលើ បាន​បាក់​ធ្លាក់​មក​ក្រោយ​កាត់​ទទឹង​ផ្លូវ មិន​អាច​ឆ្លងកាត់​បាន​។

​អ្នកបើកបរ​រថយន្ត​កុង​តី​ន័​របា​ន​ឲ្យ​ដឹង​ថា គាត់​មិន​បាន​ចាប់អារម្មណ៍​មើលផ្លូវ ដោយ​ជាប់​មើល​ឆ្វេង​មើល​ស្តាំ មុន​ឡើង​ស្ពាន ទើប​បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​រនាំង​ដែក​កំណត់​កម្ពស់​ស្ពាន
បណ្តាល​​ឲ្យ​បាក់​ធ្លាក់​មក​កាត់​ទទឹង​ផ្លូវ ។ ពេល​នោះ​គាត់​ក៏​បានដឹង​ថា​ខុស ទើប​ថយ​រថយន្ត​មក​ក្រោយ បណ្តាល​ឲ្យ​បាក់​១​ផ្ទាំង​ទៀត​ធ្លាក់​លើដំបូល​រថយន្ត ទើប​គាត់​បើករថយន្ត​ទៅ​អែប​ក្បែរផ្លូវ​តែ​ម្តង ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ