រាជធានីភ្នំពេញ ៖ បុរសជាជាងកាត់សក់ចល័តម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លា.ប់នៅក្នុងបន្ទប់ជួលមួយកន្លែង នៅតាមបណ្ដោយផ្លូវរថភ្លើង ក្រោយវត្តនាគវ័ន នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ។
បុរសដែលដេកស្លាប់រូបនោះ ឈ្មោះ ពង្ស រតនៈ អាយុ៣៣ឆ្នាំ ជាជាងកាត់សក់ចល័ត ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ ម្ចាស់បន្ទប់ជួលបានមកទារលុយថ្លៃបន្ទប់ ហៅពុំឮឆ្លើយ ក៏បានរុញទ្វារចូលក៏ឃើញជាងកាត់សក់រូបនោះដេកផ្កាប់មុខស្លា.ប់ និងឃើញមានក្អួតធ្លាក់ឈាម។ ភ្លាមៗ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ហើយរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់ទី២ ទាក់ទងហៅនគរបាលជំនាញ ចុះទៅត្រួតពិនិត្យ ។
ទោះបីជាយ៉ាងណា គេមិនទាន់ដឹងថា បុរសជាជាងកាត់សក់រូបនោះ ស្លា.ប់ដោយសារអ្វីពិតប្រាកដនោះឡើយ ៕



ចែករំលែកព័តមាននេះ