ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ចិន​បង្កើន​ទិញ​ទំនិញ​កម្ពុជា ខណ​:​ទីផ្សារ​ជាមួយ​អា​មេ​រិ​ក​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ?

2 ថ្ងៃ មុន

ចិន​ទិញ​ទំនិញ​ពី​កម្ពុជា​តិច​ជាង​ច្រើន​ទំនិញ​កម្ពុជា​ទិញ​ពី​ចិន​។ ដូច្នេះ ចិន​ត្រូវ​បង្កើន​ការ​ទិញ​ទំនិញ​ពី​កម្ពុជា ដើម្បី​ជួយ​ធ្វើ​អោយ​មាន​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​​ និង​ជួយ​កម្ពុជា​នៅ​ចំពោះ​មុខ​ភាព​មិន​ប្រាកដប្រជា​ជ​នៃ​ស្ថានភាព​ពាណិជ្ជកម្ម​ពិភពលោក​​​ ពិសេស​ជាមួយ​ប្រទេស​អា​មេ​រិ​ក​។ កាលពី​ឆ្នាំ​២០២៤ កម្ពុជា​បា​ទិញ​ទំនិញ​ចិន​រហូត​ដល់​ជិត​១០​ពាន់​លាន​ដុល្លារ ខណ​:​ដែល​ចិន​ទិញ​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ជាង​១,៣​ពាន់​លាន​ដុល្លារ​ ។​…

ចិន​ទិញ​ទំនិញ​ពី​កម្ពុជា​តិច​ជាង​ច្រើន​ទំនិញ​កម្ពុជា​ទិញ​ពី​ចិន​។ ដូច្នេះ ចិន​ត្រូវ​បង្កើន​ការ​ទិញ​ទំនិញ​ពី​កម្ពុជា ដើម្បី​ជួយ​ធ្វើ​អោយ​មាន​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​​ និង​ជួយ​កម្ពុជា​នៅ​ចំពោះ​មុខ​ភាព​មិន​ប្រាកដប្រជា​ជ​នៃ​ស្ថានភាព​ពាណិជ្ជកម្ម​ពិភពលោក​​​ ពិសេស​ជាមួយ​ប្រទេស​អា​មេ​រិ​ក​។

កាលពី​ឆ្នាំ​២០២៤ កម្ពុជា​បា​ទិញ​ទំនិញ​ចិន​រហូត​ដល់​ជិត​១០​ពាន់​លាន​ដុល្លារ ខណ​:​ដែល​ចិន​ទិញ​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ជាង​១,៣​ពាន់​លាន​ដុល្លារ​ ។​ របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានអោយ​ដឹង​ថា​ក្នុង​រយ​:​ពេល​១១​ខែ​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ពី​ចិន​រហូត​ដល់​៩៧៦៣​លាន​ដុល្លារ ហើយ​នាំ​ចេញ​ទំនិញ​ទៅ​ចិន​ត្រឹមតែ​១៣១៥​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ដូច្នេះ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​របស់​លោក ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង​នៅ​កម្ពុជា វា​នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ការ​ធ្វើ​អោយ​ជញ្ជីងពាណិជ្ជកម្ម​កាន់តែ​មាន​តុល្យភាព និង ស្នើ​អោយ​មិន​ចិន​ជួយ​បង្កើន​ទិញ​ទំនិញ​ពី​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ