ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងជំពាក់លុយថ្លៃត្រីមិនបានទាញកាំបិ.តកា.ប់ដើមឈើ និង គំរា.មជនរងគ្រោះនៅស្រុក​ប​សេដ្ឋ

4 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ទប់​កំ​ហឹ​.​ង​មិនជា​ប់រឿង​ជន​រង​គ្រោះ​មិន​ឱ្យ​ជំពាក់​លុយ​ទិញ​ត្រី ហើយ​កើត​ចិត្ត​ខឹង​ស្ទុះ​ទាញ​កាំ​បិ​.​ត​ផ្គា​.​ក់​កា​.​ប់​ដើមឈើ​ជាប់​របង និង​គំ​រា​.​ម​កំ​ហែ​.​ង​ទៅ​លើ​ជន​រង​គ្រោះ​ថែម​ទៀត ដោយ​ទ្រាំ​នឹង​ទ​ង្វើ​រ​នេះ​មិន​បាន​ក៏​ប្តឹង​នគរបាល​ឃាត់​តែ​ម្តង ។ ការ​ឃាត់ខ្លួន​បុរស​ចិត្តខ្លាំង​ទាញ​កាំ​បិ​.​ត​ផ្គា​.​ក់​គំ​រា​.​ម​កំ​ហែ​.​ង និង​កាប់​ដើមឈើ​នេះ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ទប់​កំ​ហឹ​.​ង​មិនជា​ប់រឿង​ជន​រង​គ្រោះ​មិន​ឱ្យ​ជំពាក់​លុយ​ទិញ​ត្រី ហើយ​កើត​ចិត្ត​ខឹង​ស្ទុះ​ទាញ​កាំ​បិ​.​ត​ផ្គា​.​ក់​កា​.​ប់​ដើមឈើ​ជាប់​របង និង​គំ​រា​.​ម​កំ​ហែ​.​ង​ទៅ​លើ​ជន​រង​គ្រោះ​ថែម​ទៀត ដោយ​ទ្រាំ​នឹង​ទ​ង្វើ​រ​នេះ​មិន​បាន​ក៏​ប្តឹង​នគរបាល​ឃាត់​តែ​ម្តង ។

ការ​ឃាត់ខ្លួន​បុរស​ចិត្តខ្លាំង​ទាញ​កាំ​បិ​.​ត​ផ្គា​.​ក់​គំ​រា​.​ម​កំ​ហែ​.​ង និង​កាប់​ដើមឈើ​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ទួល ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ សូវ សុខា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ទួល ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ អន ពេទ្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទួល ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៥ ជនសង្ស័យ​ឈ្មោះ សូវ សុខា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទួល ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​កាន់​កាំ​បិ​.​ត​ផ្គា​.​ក់ និង​ដែក​មុត​ស្រួច ប្រវែង​ប្រហែល​២​តឹក ហើយ​បាន​ដើរទៅ​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​មានឈ្មោះ អន ពេទ្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ហើយ​ក៏​ជេរ​ប្រមាថ និង​បាន​យក​ដុំ​ថ្ម​គប់​មាន់ ថែម​ទាំង​បាន​ទាញ​យក​កាំបិត​ផ្គា​.​ក់​ទៅ​កា​.​ប់​ដើមឈើ​ជាប់​របង​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ (​អន ពេទ្យ​) បណ្តាល​ឱ្យ​មានការ​ភ័យ​ខ្លាច ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៥ ឈ្មោះ អន ពេទ្យ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​រំពារ សុំ​ឱ្យ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ។ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​មក​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​ស្វាយ​រំពារ​ចុះ​ដល់​កន្លែង​កើតហេតុ ពិនិត្យ និង​កសាង​សំណុំរឿង និង​ស្វែងរក​ជនសង្ស័យ​ឈ្មោះ​សូវ សុខា នៅ​វេលា​ម៉ោង​៦​ល្ងាច​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​ប​សេដ្ឋ​តែ​ម្តង ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ សូវ សុខា ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាន់​កាំ​បិ​.​ត​ផ្គា​.​ក់ និង​ដែក​មុត​ស្រួច​យក​គំ​រា​.​ម​កំ​ហែ​.​ង​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

មូលហេតុ​នោះ គឺ​ដោយសារ​តែ​រូបគេ (​ជនសង្ស័យ​) បាន​ខឹង​ជន​រង​គ្រោះ​មិន​ឱ្យ​រូបគេ​ជំពាក់​លុយ​ទិញ​ត្រី ។

នគរបាល​ស្រុក​បាន​បញ្ជាក់​ថា ចំពោះ​ជនសង្ស័យ​ឈ្មោះ សូវ សុខា ជា​មនុស្ស​មាន​ចរិត​កា​.​ច​សាហា​.​វ ប្រើប្រាស់​គ្រឿង​ញៀ​.​ន តែងតែ​បង្ក​ការ​អុកឡុក​ក្នុង​មូលដ្ឋាន​ជា​ញឹកញាប់ និង​ធ្លាប់​ធ្វើ​កិច្ចសន្យា​០១​លើក​រួច​មក​ហើយ តែ​ពុំ​រាងចាល ។

បច្ចុប្បន្ន ជនសង្ស័យ រួម និង​វត្ថុ​តាង​កាំបិត​ផ្គា​.​ក់​ត្រូវ​បាន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ